ចិននឹងផ្តល់ថវិកាបន្ថែមចំនួន ៣០ លានដុល្លារទៅឱ្យអង្គការសុខភាពពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតនៃវីរុសកូវីដ ១៩បន្ទាប់ពីអាមេរិកបង្កកជំនួយ

ចិនបានប្រកាសកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០ ថាខ្លួននឹងផ្តល់ថវិកាបន្ថែមចំនួន ៣០ លានដុល្លារទៅឱ្យអង្គការសុខភាពពិភពលោក ដើម្បីជួយក្នុងការប្រយុទ្ធប្រឆាំងការរាតត្បាតនៃវីរុសកូវីដ ១៩ បន្ទាប់ពីមានការប្រកាសពីទីក្រុងវ៉ាស៊ីនតោនថា អាមេរិកបង្កកជំនួយសម្រាប់អង្គការមួយនេះ ។

សហរដ្ឋអាមេរិកដែលជាអ្នកផ្តល់ជំនួយធំជាងគេបង្អស់របស់អង្គការសុខភាពពិភពលោក បានចោទប្រកាន់អង្គការនេះកាលពីសប្តាហ៍មុនថា គ្រប់គ្រងវិបត្តិកូវីដ ១៩ មិនបានត្រឹមត្រូវ ដែលធ្វើឱ្យមានការខឹងសម្បាយ៉ាងខ្លាំងពីទីក្រុងប៉េកាំងនៅពេលដែលប្រទេសទាំង ២ កំពុងតែមានការប្រទាំងប្រទើសគ្នាចំពោះរឿងវីរុសនេះ ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានឱ្យដឹងថា ជំនួយថ្មីនេះនឹងបន្ថែមលើសជំនួយ ២០ លានដុល្លារពីមុន ដែលអាចជួយអាចជួយក្នុងការពង្រឹងវិស័យសុខាភិបាលផងដែរ ។ គាត់បានបន្ថែមទៀតថា «ចិនបានរួមចំណែកនៅក្នុងភ្នាក់ងារអង្គការសហប្រជាជាតិ បានបង្ហាញពីការគាំទ្រ និង ជំនឿចិត្តនៃរដ្ឋាភិបាល និង ​ប្រជាជនចិនចំពោះអង្គការសុខភាពពិភពលោក»

យ៉ាងណាមិញ ក្នុងការប្រកាសបង្កកជំនួយកាលពីសប្តាហ៍មុន ប្រធានាធិបតី Donald Trump ចោទប្រកាន់អង្គការសុខភាពពិភពលោកថាបានជួយទប់ស្កាត់ភាពខ្លាំងក្លានៃវីរុសកូវីដ ១៩ ក្នុងប្រទេសចិនបានមុនពេលវាមានការរីករាលដាល ៕

 

ប្រភព៖ CNA 

អត្ថបទដែលជាប់ទាក់ទង