ត្រៀមៗ! ចាប់ពីថ្ងៃ ទី ០១ ខែឧសភានេះ នឹងចាប់ផ្តេីមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក

(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជា ស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងទទួលការងារផែនចរាចរណ៍ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី ការត្រួតពិនិត្យការរៀបចំអនុវត្តផែនការសកម្មភាពរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលនឹងចាប់ផ្តេីមអនុវត្ត ចាប់ពីថ្ងៃ ទី ០១ ខែឧសភា ឆ្នាំ២០២០ ៕

អត្ថបទដែលជាប់ទាក់ទង