សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា បង្កើនការប្រុងប្រយ័ត្នទេ្វដងចំពោះជំងឺកូវី១៩ បើទោះបីជាក្នុងប៉ុន្មានថ្ងៃកន្លងមកនេះកម្ពុជាមិនមានអត្រាឆ្លងដូចប្រទេសដ៏ទៃ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា បង្កើនការប្រុងប្រយ័ត្នទេ្វដងចំពោះជំងឺកូវី១៩ បើទោះបីជាក្នុងប៉ុន្មានថ្ងៃកន្លងមកនេះកម្ពុជាមិនមានអត្រាឆ្លងដូចប្រទេសដ៏ទៃ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែនបានលើកឡើងថា »ក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ នៅក្នុងប្រទេសយើង ទោះបីអត្រាឆ្លងរោគកូវីដ-១៩ មិនបានកើនឡើងខ្លាំងដូចប្រទេសដទៃ ហើយចំនួនអ្នកព្យាបាលដែលបានជាសះស្បើយក៏កាន់តែមានច្រើនពិតមែន ប៉ុន្តែយើងត្រូវមានការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច ជាពិសេស ត្រូវបង្កើនការប្រុងប្រយ័ត្នទេ្វដង។ ព្រោះមេរោគកូរ៉ូណា២០១៩ (Coronavirus 2019) ដែលយើងហៅថាកូវីដ-១៩ (covid-19)ដែលជាជំងឺឆ្លងដ៏កាចសាហាវនេះគឺពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ»។

សម្តេចតេជោ ហ៊ុន សែន បានក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋត្រូវចងចាំនឹងបង្កើនការប្រុងប្រយ័ត្នជាប់ខ្លូនជានិច្ច ដោយត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុល និងជឹលសម្អាតមេរោគនិងបាក់តេរីផ្សេងៗ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ដោយសារខ្វះការប្រុងប្រយ័ត្នឬគិតស្រាលៗថាស្រុកយើងមិនអីទេនោះ។

សម្តេចតេជោ ហ៊ុន សែនបានបន្តទៀតថា បើគ្មានការចាំបាច់ទៅខាងក្រៅផ្ទះទេ សូមកុំទៅ ឬទៅក្នុងចំណោមក្រុមមនុស្សច្រើន​ គឺអោយតែមេគ្រួសារឬអ្នកដែលចាំបាច់ត្រូវទៅបានហើយ។

សម្តេចតេជោ ហ៊ុន​ សែន បានណែនាំឲ្យបងប្អូនយកការព្រួយបារម្ភ និងភ័យខ្លាចនេះទៅការការប្រុងប្រយ័ត្នខ្ពស់ជាប្រចាំរាល់ថ្ងៃ ដោយមានអនាម័យរស់នៅល្អ ដើម្បីសុខភាពនិងអាយុវជីវិតរស់នៅបានយូរអង្វែង៕

អត្ថបទដែលជាប់ទាក់ទង