ភ្លៀងលាយឡំខ្យល់កន្ត្រាក់ បង្កឲ្យប៉ើងដំបូលផ្ទះប្រជាពលរដ្ឋអស់ជាច្រើន និងបាក់រលំដើមឈើជាច្រើនដើម នាំឲ្យដងផ្លូវមួយចំនួនត្រូវស្ទះចរាចរណ៍

(ប៉ៃលិន)៖ ភ្លៀងលាយឡំខ្យល់កន្ត្រាក់ បង្កឲ្យប៉ើងដំបូលផ្ទះប្រជាពលរដ្ឋអស់ជាច្រើន និងបាក់រលំដើមឈើជាច្រើនដើម នាំឲ្យដងផ្លូវមួយចំនួនត្រូវស្ទះចរាចរណ៍មួយរយៈខ្លី ព្រោះដើមឈើបាក់កាត់ផ្លូវ តែត្រូវបាននគរបាលមូលដ្ឋាននាំកម្លាំងចុះអារ និងកាត់ទាញចេញទាន់ពេលវេលាផងដែរ។

ហេតុការណ៍ភ្លៀងផ្គរនេះកើតឡើងនៅវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ដែលគ្របដណ្តប់ពេញទូទាំងខេត្តប៉ៃលិន។

បើយោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មានភ្លៀងធ្លាក់លាយឡំ និងខ្យល់កន្ត្រាក់បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ នៅក្នុងស្រុកសាលាក្រៅសរុបចំនួន ៦០ ខ្នងផ្ទះរួមមាន៖ ឃុំស្ទឹងកាច់ ចំនួន ០៣ ខ្នងផ្ទះ, ឃុំអូរអណ្ដូង ចំនួន ០៥ ខ្នងផ្ទះ និងឃុំស្ទឹងត្រង់ ចំនួន ៥២ ខ្នងផ្ទះ។

ជាមួយគ្នាកម្លាំងសមត្ងកិច្ចនាំគ្នាចុះអារកាត់ និងជញ្ជូនដើមឈើដែលបាក់ធ្លាក់ពេញផ្លូវ បង្កឲ្យស្ទុះចរាចរណ៍មួយរយៈខ្លី និងបានបើកឲ្យធ្វើចរាចរណ៍ធម្មតាឡើងវិញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង