លោកប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa មានផែនការពង្រាយកងទ័ពប្រមាណ៧៣.០០០នាក់ ដើម្បីជួយពង្រឹងការអនុវត្តន៍ច្បាប់ ស្តីពីការបិទប្រទេស

(អន្តរជាតិ)៖ លោកប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa មានផែនការពង្រាយកងទ័ពប្រមាណ៧៣.០០០នាក់ ដើម្បីជួយពង្រឹងការអនុវត្តន៍ច្បាប់ ស្តីពីការបិទប្រទេស ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19។

កងកម្លាំងសន្តិសុខនេះ មានភារកិច្ចត្រួតពិនិត្យមើលមិនឲ្យប្រជាជនចាកចេញពីផ្ទះ ជាពិសេសការជួបជុំគ្នាជាក្រុមធំៗនៅតាមទីក្រុងនានា។ ដោយឡែកប៉ូលីស ក៏ត្រូវត្រួតពិនិត្យបង្ក្រាបការលក់អាកុលក្លែងក្លាយ។

ប្រទេសអាហ្រ្វិកខាងត្បូងនឹងកំណត់រយៈពេល១ខែក្នុងការបិទប្រទេស ហើយកងទ័ព និងប៉ូលីសមានភារកិច្ចអនុវត្តន៍នូវវិធានការនេះយ៉ាងម៉ត់ចត់បំផុត។

លោករដ្ឋមន្ត្រីការពារជាតិអាហ្វ្រិកខាងត្បូង បានបញ្ជាក់ថា យើងត្រូវតែធ្វើការរឹតបន្តឹង និងធ្វើឲ្យប្រជាជនមានការយល់ដឹងអំពីគ្រោះថ្នាក់ដល់អាយុជីវិត ដែលបណ្តាលមកពីវីរុសនេះ។

លោកបានបន្ថែមទៀតថា ប្រជាជនអាហ្វ្រិកខាងត្បូង ត្រូវតែយល់ថាអ្វីដែលរដ្ឋាភិបាលបានធ្វើ គឺដើម្បីការពារអាយុជិវិតបងប្អូនតែប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង