លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ុនហ្វ៊ុក បានយល់ព្រមចំពោះវិធានការរបស់អភិបាលក្រុងហាណូយ និងហូជីមិញ ដែលស្នើឲ្យមានការបន្ថូរបន្ថយការរឹតបន្តឹងការអនុវត្តន៍គម្លាតសង្គម

(អន្តរជាតិ)៖ លោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ុនហ្វ៊ុក បានយល់ព្រមចំពោះវិធានការរបស់អភិបាលក្រុងហាណូយ និងហូជីមិញ ដែលស្នើឲ្យមានការបន្ថូរបន្ថយការរឹតបន្តឹងការអនុវត្តន៍គម្លាតសង្គមក្នុងទីក្រុងទាំងពីរនេះ។ ប៉ុន្តែផ្នែកខ្លះក្នុងទីក្រុងទាំង២ ដែលនៅតែទទួលរងនូវភាពផុយស្រួយនៅឡើយនោះ មិនទាន់បានទទួលការអនុញ្ញាតនៅឡើយទេ ដូចជាតំបន់ Thuong Tin, Me Linh និងទីកន្លែង ដែលលទ្ធភាពនៃការឆ្លងនៅមានកម្រឹតខ្ពស់នៅឡើយនោះ។

នៅក្នុងប្រទេសវៀតណាមខេត្តទាំង៥៩ ការឆ្លងនៃជំងឺ COVID0-19 កាន់តែធូរស្រាលហើយ។

នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋានណា ដែលលទ្ធភាពនៃការឆ្លងជំងឺស្ថិតក្នុងកម្រឹតមធ្យម និងធ្លាក់ទាបហើយនោះ ត្រូវតែយកចិត្តទុកដាក់ក្នុងការបើកឡើងវិញ នូវការផលិត និងរបរជំនួញឡើងវិញ។

អាជ្ញាធរមូលដ្ឋាន មានសិទ្ធទាំងស្រុងក្នុងការអនុវត្តន៍ការងារនេះដោយពិនិត្យមើលថាហាងណា ដែលត្រូវអនុញ្ញាតឲ្យបើក ឬមិនទាន់ឲ្យបើក៕

អត្ថបទដែលជាប់ទាក់ទង