ពលរដ្ឋខ្មែរទាំង ៨២ នាក់បានអនុញ្ញាតិឱ្យត្រលប់ទៅកាន់លំនៅស្ថានវិញហើយបន្ទាប់ពីធ្វើចត្តាឡីស័ក ១៤ ថ្ងៃ គ្មានឃើញរោគសញ្ញាកូវីដ១៩!

តាមរយៈទំព័រហ្វេសប៊ុករដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០ នេះ មានពលរដ្ឋខ្មែរចំនួន ៨២ នាក់ដែលបានវិលចូលស្រុកកំណើតវិញកាលពីកន្លងមកនេះ ត្រូវបានអនុញ្ញាតិឱ្យវិលត្រលប់ទៅផ្ទះវិញហើយ ក្រោយពីដាក់ឱ្យនៅដាច់ដោយឡែកចំនួន ១៤ ថ្ងៃតាមការណែនាំរបស់ក្រសួងសុខាភិបាល និង មិនមានរោគសញ្ញានៃមេរោគកូវីដ ១៩ ។

ការអនុញ្ញាតិឱ្យត្រលប់ទៅកាន់លំនៅស្ថានវិញរបស់ពលរដ្ឋខ្មែរទាំង ៨២ រូបនេះ ធ្វើឡើងក្រោមការចូលរួមពីលោកស្រី ម៉ននី រងី្ស អភិបាលស្រុក និង ជាប្រធានអនុគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ស្រុកក្រឡាញ់ រួមទាំងអស់លោក លោកស្រី សមាជិកអនុគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ស្រុក ដោយបានធ្វើការសំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយពលរដ្ឋទាំង ៨២ នាក់ និង ការផ្តាំផ្ញើឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើបញ្ហានៃជំងឺឆ្លងនេះទៀតផង ។គួរឱ្យដឹងដែរថា ពលរដ្ឋខ្មែរទាំង ៨២ រូបនេះដែលបានធ្វើចត្តាឡីស័កចំនួន ១៤ ថ្ងៃ គឺធ្វើនៅក្នុងមណ្ឌលវិទ្យាល័យក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

ក្នុងនោះដែរលោកស្រី ម៉ននី រងី្ស អភិបាលស្រុក និង ជាប្រធានអនុគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ស្រុកក្រឡាញ់ ក៏បានបង្ហាញឱ្យដឹងបន្តទៀតដែរថា ប្រជាពលរដ្ឋដែលចេញទៅធ្វើការនៅក្រៅប្រទេសទូទាំងស្រុកក្រឡាញ់ សរុប ១២ ពាន់ ៧៩ នាក់ និង បានវិលមកវិញចាប់ពីថ្ងៃទី ១០ មីនា មកដល់បច្ចុប្បន្នមានចំនួន ២ ពាន់ ៩៣៦ នាក់ ក្នុងនោះអ្នកដែលបានចូលមកមណ្ឌលធ្វើចត្តាឡីស័ក នៃវិទ្យាល័យក្រឡាញ់មានចំនួន ២២០ នាក់ និង នៅតែបន្តចូលមកជាបន្តបន្ទាប់ ហើយបងប្អូនដែលបានអនុវត្តត្រូវបានបញ្ចប់ការធ្វើចត្តាឡីស័ក ការដាក់ឲ្យដាច់ដោយឡែករយៈពេល ១៤ មានចំនួន ១១១ នាក់ ដោយបានវិលទៅកាន់ភូមិដ្ឋានទាំងពីរលើកក្នុងថ្ងៃនេះ ៕

អត្ថបទដែលជាប់ទាក់ទង