អុញនុះ! អគ្គិសនីកម្ពុជា បានលើកឡើងថា ការរិះគន់តាមបណ្តាញសង្គម Facebook មិនមែនជាដំណោះស្រាយនោះទេ…..

ប៉ុន្មានថ្ងៃមកនេះ មានប្រជាពលរដ្ឋមួយចំនួន ចាប់ផ្ដើមរអ៊ូរឿងអស់ថ្លៃអគ្គិសនី ច្រើនជាងខែមុនៗ ខណៈការប្រើប្រាស់នៅដដែលសោះ ។ រហូតមានពលរដ្ឋខ្លះបានបង្ហោះជាសាធារណៈនៅបណ្ដាញសង្គមហ្វេសប៊ុក អំពីការចំណាយដ៏ច្រើនរបស់ពួកគាត់ ។

យ៉ាងណាក្ដីក្រោយពីប្រជាពលរដ្ឋបង្ហោះនៅបណ្ដាញសង្គមហ្វេសប៊ុកនោះ អគ្គិសនីកម្ពុជា ហៅហាត់ (EDC) តែងតែចុះទៅដល់ផ្ទះពលរដ្ឋផ្ទាល់ដើម្បីធ្វើការត្រួតពិនិត្យ ។ជាក់ស្ដែងនៅថ្ងៃទី ២៣ ខែមេសា ២០២០ នេះ អគ្គិសនីកម្ពុជា បានធ្វើការបំភ្លឺករណីម្ចាស់គណនី Facebook ឈ្មោះ Keo Chantha ដែលមានឈ្មោះនៅលើវិក្កយបត្រអគ្គិសនី CHEA HUCH ឱ្យបានជ្រាបថា៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ០៩:៣០នាទី សាខាបានចុះពិនិត្យឃើញថា ប្រព័ន្ធនាឡិកាស្ទង់ ល្អត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជាក់ស្ដែងខ្សែហ្វាចូល និងចេញត្រឹមត្រូវ នាឡិកាស្ទង់ ដំណើរការធម្មតា។ សម្ភារប្រើប្រាស់ របស់អតិថិជនមាន ម៉ាស៊ីនត្រជាក់ 1HP ០៣គ្រឿង ម៉ាស៊ីនត្រជាក់ 1.5HP ០១គ្រឿង ទូរទឹកកក ០១គ្រឿង និងឧបករណ៍បន្ទាប់បន្សំផ្សេងៗទៀត ។ អតិថិជនទទួលស្គាល់ និងឯកភាពលើលទ្ធផលនៃការត្រួតពិនិត្យរបស់ក្រុមការងារ ។

អគ្គិសនីកម្ពុជា បានលើកឡើងថា ការរិះគន់តាមបណ្តាញសង្គម Facebook មិនមែនជាដំណោះស្រាយនោះទេ ដូចនេះប្រសិនបើអតិថិជនមានចម្ងល់ ពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលអគ្គិសនី សូមអញ្ជើញមកបណ្តាសាខានៅរាជធានីភ្នំពេញ ឬអគ្គិសនីខេត្តចំណុះឲ្យអគ្គិសនី កម្ពុជាដោយផ្ទាល់ ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទនៅលើវិក្កយបត្រ ឬទំព័របណ្តាញសង្គម Facebook ផ្លូវការរបស់ “អគ្គិសនីកម្ពុជា-EDC” ឬទំនាក់ទំនងទីស្នាក់ការកណ្តាលអគ្គិសនីកម្ពុជាតាមរយៈលេខទូរស័ព្ទ ១២៩៨ ទាំងនេះជានីតិវិធីនៃការដោះស្រាយ ។ អាស្រ័យហេតុនេះសូមអតិថិជន និងសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕

អត្ថបទដែលជាប់ទាក់ទង