កំពូលមហាសេដ្ឋីថៃធំៗ បានប្រកាសថា ពួកគេបានប្រុងប្រៀបខ្លួនរួចជាស្រេចហើយ ដើម្បីជួយរដ្ឋាភិបាលក្នុងការសម្រាលផលប៉ះពាល់ពី COVID-19 ទៅលើវិស័យសេដ្ឋកិច្ច

(អន្តរជាតិ)៖ កំពូលមហាសេដ្ឋីថៃធំៗ បានប្រកាសថា ពួកគេបានប្រុងប្រៀបខ្លួនរួចជាស្រេចហើយ ដើម្បីជួយរដ្ឋាភិបាលក្នុងការសម្រាលផលប៉ះពាល់ពី COVID-19 ទៅលើវិស័យសេដ្ឋកិច្ច។

ការសម្រេចនេះ បានធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចារ បានអំពាវនាវក្នុងលិខិតចំហរជូនទៅមហាសេដ្ឋីថៃ ដោយស្នើរសុំឲ្យពួកគេជួយប្រជាជនថៃ ដែលរងផលប៉ះពាល់ពីជំងឺ COVID-19។

លោកប្រាយុទ្ធ បាននិយាយថាលោកចង់ឲ្យមហាសេដ្ឋីទាំងអស់ រកវិធីយ៉ាងណាជួយប្រជាជនតាមវិធីច្រើនយ៉ាងដូចជា ជួយបុគ្គលិកក្រុមហ៊ុនរបស់ខ្លួន ដោយរដ្ឋាភិបាលមិនចង់ឲ្យពួកគេផ្តល់ជាទឹកប្រាក់មកឲ្យរដ្ឋាភិបាលដោយផ្ទាល់នោះទេ។

លោកប្រាយុទ្ធ បានបញ្ជាក់ទៀតថា ខ្ញុំសូមសំដែងការស្វាគមន៍ចំពោះមហាសេដ្ឋីថៃទាំង២០នាក់ ដែលបានឆ្លើយតបតាមការស្នើសុំរបស់ខ្ញុំ។ ខ្ញុំគ្រាន់តែងចង់ឲ្យអ្នកទាំងអស់គ្នា ធ្វើអ្វីម្យ៉ាងតាមគោលការរបស់រដ្ឋាភិបាលតាមដែលយើងអាចធ្វើបាន។ ប៉ុន្តែមិនមែនជាគោលការណ៍ប្តូរផលប្រយោជន៍គ្នានៅពេលណាមួយនោះទេ៕

អត្ថបទដែលជាប់ទាក់ទង