បុរសម្នាក់បានដេកស្លាប់នៅក្នុងផ្ទះជួល បន្ទាប់ពីជនរងគ្រោះបាននិយាយទូរស័ព្ទជាមួយគូដណ្តឹងរហូតដល់យប់ជ្រៅ

(កណ្តាល)៖ បុរសម្នាក់បានដេកស្លាប់នៅក្នុងផ្ទះជួលភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលហេតុការណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ វេលាម៉ោង

បើយោងតាមមន្ត្រីនគរបាល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ កុយ រ៉ាវុទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងកញ្ចក់ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិទី៥ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។

បើតាមការបំភ្លឺរបស់សាច់ញាតិជនរងគ្រោះបានឱ្យដឹងថា នៅថ្ងៃទី២២ ខែមេសាម្សិលមិញ វេលាម៉ោង៧យប់ ក្មួយជនរងគ្រោះឈ្មោះ ស្រេង វិសាល ភេទប្រុស អាយុ១៥ឆ្នាំ ដែលបានដេក ជិតនិងបានប្រាប់ថា ឃើញជនរងគ្រោះបានជិះទៅក្រៅទិញក្រដាស់ឡាំងដើម្បីដាក់ខោអាវទៅលេងខេត្តសៀមរាបផ្ទះគូដណ្តឹង ។

លុះនៅវេលាម៉ោង១០យប់ ជនរងគ្រោះបាននិយាយទូរស័ព្ទជាមួយគូដណ្តឹងដល់យប់ជ្រៅ។ លុះមកដល់ថ្ងៃទី២៣ ខែមេសា វេលាម៉ោង៧ និង៣០ព្រឹកនេះ ពូជនរងគ្រោះឈ្មោះ អ៊ន សុខលី បានបើកទ្វារ ឃើញជនរងគ្រោះដេកមិនក្រោក ក៏សង្ស័យទៅដាស់ឃើញជនរងគ្រោះ បានស្លាប់បាត់ទៅហើយ។

សូមបញ្ជាក់ថា ជនរងគ្រោះ ធ្លាប់បាននិយាយប្រាប់ពូរបស់ខ្លួនថាថា ខ្លួនចុកដៃចុកជើង និងឈឺទ្រូង និងបានទៅពិនិត្យមើលឈាមទៀតផង។

តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យបច្ចេកទេសកោសល្យវិច័យ ជនរងគ្រោះ ស្លាប់ដោយ ខ្យល់គ។ សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕

អត្ថបទដែលជាប់ទាក់ទង