ដូណាល់ ត្រាំ បានបញ្ជាឲ្យកងនាវាអាមេរិក បាញ់កម្ទេចនាវា ប្រយុទ្ធ អ៉ីរ៉ង់គ្រប់ប្រភេទទាំងអស់ ប្រសិនបើនាវាទាំនោះហ៊ានរំខាន ឬបង្កគ្រោះថ្នាក់ដល់នាវាអាមេរិក

(អន្តរជាតិ)៖ យោងទៅតាមទីភ្នាក់ងារសារព័ត៌មាន Reuters នាយប់ថ្ងៃទី២២ ខែមេសា ម៉ោងនៅកម្ពុជា បានចុះផ្សាយថា ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បានបញ្ជាឲ្យកងនាវាអាមេរិក បាញ់កម្ទេចនាវា ប្រយុទ្ធ អ៉ីរ៉ង់គ្រប់ប្រភេទទាំងអស់ ប្រសិនបើនាវាទាំនោះហ៊ានរំខាន ឬបង្កគ្រោះថ្នាក់ដល់នាវាអាមេរិក។

ដូណាល់ ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា ខ្ញុំបានបញ្ជាឱ្ យកងនាវាអាមេរិកបាញ់ប្រហារ និងកម្ទេចរាល់ទូក និងនាវាប្រយុទ្ធអ៉ីរ៉ង់ទាំងឡាយណា ដែលហ៊ានបង្កការរំខាន ឬគ្រោះដល់នាវារបស់យើងនៅឯតំបន់សមុទ្រ។

សូមបញ្ជាក់ផងដែរថា ការកត់សម្គាល់បែបនេះរបស់ប្រធានាធិបតីរូបនេះ បានធ្វើឡើងតែមួយសប្ដាហ៍បន្ទាប់ពីទូកប្រយុទ្ធបំពាក់ដោយកាំភ្លើងយន្ដរបស់អ៉ីរ៉ង់ចំនួន១១គ្រឿង បានធ្វើដំណើរចូល មកក្បែរ និងឡោមព័ន្ធនាវាចម្បាំងអាមេរិក នៅឯតំបន់ឈូងសមុទ្រ និងតែប៉ុន្មានប៉ុណ្ណោះ ក្រោយអ៉ីរ៉ង់អះអាងថាបាញ់បាញ់បង្ហោះផ្កាយរណបយោធា ដំបូងបំផុត ដោយជោគជ័យចូលទៅកាន់គន្លងតារាវិថី៕

អត្ថបទដែលជាប់ទាក់ទង