ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានថា មិនមានអ្នកជាសះស្បើយ និងករណីឆ្លងថ្មីបន្ថែមទេចំពោះវីរុស កូវីដ១៩!

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានថា មិនមានអ្នកជាសះស្បើយ និងករណីឆ្លងថ្មីបន្ថែមទេចំពោះវីរុស កូវីដ១៩។

សូមបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ចំនួន ១២២ នាក់ ក្នុងនោះមាន១១០ នាក់ បានជាសះស្បើយ និង១២នាក់ទៀតកំពុងសម្រាកព្យាបាលតាមរាជធានី-ខេត្ត៕

អត្ថបទដែលជាប់ទាក់ទង