នគរបាលប៉ុស្តិ៍រដ្ឋបាលស្រែជិះ ឃាត់ខ្លួនជនបង្កម្នាក់ ករណីបើ្រអំពើហិង្សាដោយចេតនា ពេលផឹកស៊ីទំនាស់ពាក្យសម្តី ដោយយកកាំបិតកាប់ទៅលើផ្ទៃមុខបុរសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់

ក្រចេះ: កាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២០ នគរបាលប៉ុស្តិ៍រដ្ឋបាលស្រែជិះ ឃាត់ខ្លួនជនបង្កម្នាក់ ករណីបើ្រអំពើហិង្សាដោយចេតនា ពេលផឹកស៊ីទំនាស់ពាក្យសម្តី ដោយយកកាំបិតកាប់ទៅលើផ្ទៃមុខបុរសម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ ស្ថិតនៅស្រុកសំបូរ ខេត្តក្រចេះ ។

ជនបង្កមានឈ្មោះជា ឃឿ ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។ ជនរងគ្រោះមានឈ្មោះ ម៉ល ពេញ ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ បន្ទាប់ពីកើតហេតុ ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលភ្លាមៗផងដែរ ។

មូលហេតុ៖ ទំនាស់ពាក្យសម្តី ក្នុងពេលកំពុងផឹកស៊ីជាមួយគ្នា ទើបឈានដល់ការប្រើអំពើហិង្សាបែបនេះកើតឡើត ដោយជនបង្កបានយកកាំបិតកាប់ទៅលើជនរងគ្រោះ ចំផ្ទៃមុខ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។

ចំណែកជនបង្ក ក្រោយពេលកើតហេតុ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់ទីតាំងខាងលើ ធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង