អ្នក​គាំទ្រ​មួយ​ចំនួន​ធំ ​ប្រហែល​ជា​មិន​ធ្លាប់​ ចាប់​អារម្មណ៍​និង​ដឹង​ពី ប្រវត្តិការងារដ៏ជូរចត់ មុនពេលតារាហូលីវូដល្បី​ៗ​បានល្បីដូចសព្វថ្ងៃ!

បរទេស៖ អ្នក​គាំទ្រ​មួយ​ចំនួន​ធំ ​ប្រហែល​ជា​មិន​ធ្លាប់​បាន​ ចាប់​អារម្មណ៍​និង​បាន​ដឹង​នោះ​ទេ ពី​ប្រវត្តិ ​និង​ការងារ​កាលពី​មុន​របស់ តារាហូលីវូដល្បី​ៗ​ ដែលពួកគេ​បាន ​ធ្វើ​កាល​ពីមិនទាន់​បាន​​ប្រឡូកចូល​ ​ក្នុង​វិស័យ​សិល្បៈនោះ។

ជាក់​ស្តែង គេឃើញ​ថា ​​មាន​តារាល្បី​ៗ​របស់​ហូលីវូដ​ ជា​ច្រើន​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​ ទំព័រថ្មី​នៃ​ជីវិត​របស់ ​ពួកគេ​បន្ទាប់​ពី​ពួកគេ​បាន​ឈានជើង​ ចូល​ក្នុង​វិស័យ​សិល្បៈរួច​មក​។​ ពោល​គឺ​ជីវិត​របស់​ពួកគេ​គឺ ​ពិត​ជា​មាន​ការ​ផ្ទុយស្រឡះ​​ខុស​កាលពី​មិនទាន់ ​ចូល​សិល្បៈជា​ខ្លាំង ដោយ​មុន​ពេល​ចូល​សិល្បៈ តារាស្រី​ប្រុស​ល្បីៗទាំងនេះ ​គ្រាន់​តែ​​ជា​អ្នក​ដែល​ធ្លាប់​ធ្វើ​ការ​ តូច​តាច​ដើម្បី​ផ្គត់​ផ្គង់ ​ជីវភាព​គ្រួសារ​មួយ​រស់​ៗ តែ​ប៉ុណ្ណោះ។

ទោះ​យ៉ាង​ប្រៀប​ដូច​ជា ​តារាសម្តែង​ហូលីវូដ​ដ៏ល្បី​Johnny Depp កាល​ពី​មិន​ទាន់​ប្រឡូក​ចូល​សិល្បៈ លោក​ធ្លាប់​ជា​អ្នក​លក់​ប៊ិច​ រី​ឯJulia Roberts ធ្លាប់​ជា​អ្នក​លក់​ការ៉េម​ផងដែរ។ មិន​ទាន់​អស់​នោះ​ទេ គឺ​នៅ​មាន​តារាល្បី​ៗ​ជា​ច្រើន​ទៀតនា​ពេល​បច្ចុប្បន្ន​ ដែលពួកគេ​ធ្លាប់​ធ្វើ​ការនៅ​តាម​ហាង​ផ្សេង​ៗ ដើម្បី​ចិញ្ចឹម​ជីវិត​​។

តោះ​ចង់ដឹង​ថា នៅមាន​តារារូប​ណា​ខ្លះ ​នោះសូម​ទៅ​ទស្សនា​ទាំងអស់​គ្នា​៖ ​

១៖ Brad Pitt

Brad Pitt

មុនពេលដែលបាន​ក្លាយជា បុរសដែល​មានកេរ្តិ៍​ល្បី​ល្បាញ​ នៅហូលីវូដBrad Pitt ធ្លាប់បានសិក្សា ផ្នែកសារព័ត៌មាននៅសាកលវិទ្យាល័យMissouri ។ បន្ទាប់ពីនោះគាត់បាន ផ្លាស់ទៅទីក្រុងLos Angeles  សហរដ្ឋអាមេរិកដើម្បីចូលរៀន ថ្នាក់សម្ដែង។ ពេលទៅមកដល់ទីនេះ តារាសម្តែងប្រុស​រូបនេះ ​ត្រូវធ្វើការងារផ្សេងៗជាច្រើន ដើម្បីមក​ផ្គត់​ផ្គង់​ថ្លៃចំណាយ​ផ្សេងៗ​ នៅ​ក្នុង​ការ​រស់​នៅ។ Brad Pitt ធ្លាប់​ធ្វើការជា អ្នកបើកឡានអ្នកធ្វើការចែកចាយ ទូទឹកកកនិងស្លៀកពាក់សម្លៀកបំពាក់​ ជា​សាច់​មាន់​ដើម្បីផ្សព្វផ្សាយ ភោជនីយដ្ឋានមួយ​ថែម​ទៀត​ផង ។

២៖ Madonna

Madonna

Madonna

ម្ចាស់ក្សត្រី ក្នុង​វិស័យ​ចម្រៀង​pop រូប​នេះ​ធ្លាប់ធ្វើ​ជា​ជាmodel អាក្រាតកាយ សម្រាប់ថ្នាក់គំនូរសិល្បៈ។ លើសពីនេះ​Madonna ធ្វើជាអ្នកគិតលុយ ក្នុងហាងនំប៉័ងDunkin Donuts នៅTimes Square ក្នុងទីក្រុងញូវយ៉ក(សហរដ្ឋអាមេរិក)។

៣៖ Kanye West

Kanye West

Kanye West

Kanye West ដែល​ជា​ប្តីរបស់ Kim Kardashian ធ្លាប់ធ្វើជាកម្មករ នៅហាងទំនិញ​Gap ។ ហើយ​តារាចម្រៀង​រ៉េប​រូប​នេះ ​ក៏ធ្លាប់​បាន​ លើកឡើង នៅក្នុងអាល់ប៊ុមចម្រៀង​របស់លោក ដែលមានឈ្មោះថា«The College Dropout» ផងដែរ។ តែ​ក្នុង​ពេល​បច្ចុប្បន្ន​ក្រៅ​ពី ​អ្នក​គ្រប់​គ្នា​បាន​ស្គាល់Kanye West ថា​ជា​តារាចម្រៀង​រ៉េប​ហើយKanye West ក៏ជាអ្នកមានឥទ្ធិពល លើវិស័យ​ម៉ូតសំលៀកបំពាក់ ពិភពលោកផងដែរ។​

៤៖ Beyoncé

Beyoncé

Beyoncé

តារាប៉ុបរូបនេះធ្លាប់ធ្វើ​ជា ​អ្នក​សម្អាតហាងសក់ របស់ម៉ាក់នាងមុនពេល ក្លាយជាតារាចម្រៀង។ Beyoncé មិនដែលលាក់បាំងឬ ខ្មាស់អៀនចំពោះការងារពីមុន របស់នាងទេ៕

 

 

អត្ថបទដែលជាប់ទាក់ទង