អគ្គិភ័យមួយបានឆាបឆេះផ្ទះអស់រយៈពេលប្រមាណជាមួយម៉ោង ឆេះផ្ទះអស់មួយខ្នង ម៉ូតូ ៥ គ្រឿង…..

បន្ទាប់ពីអគ្គិភ័យមួយបានឆាបឆេះផ្ទះអស់រយៈពេលប្រមាណជាមួយម៉ោង ដោយមានការជួយអន្តរាគមន៍ពីក្រុមរថយន្តពន្លត់អគ្គិភ័យ ទើបបានរលត់ទៅវិញ តែបានធ្វើឱ្យឆេះម៉ូតូចំនួន ៥ គ្រឿង ម៉ាស៊ីនភ្លើង ១គ្រឿង សម្ភារប្រើប្រាស់ក្នុងផ្ទះនោះឆេះអស់ទាំងស្រុង តែមិនបណ្តាលឱ្យមានមនុស្សស្លាប់ ឬ រងរបួសឡើយ ។ករណីអគ្គិភ័យនេះបានកើតឡើង កាលពីវេលាម៉ោង ២ និង ១០ នាទីទៀបភ្លឺឈានចូល ថ្ងៃទី ២២ ខែ មេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៧៧BT ក្នុងភូមិចំរើនផល២ សង្កាត់ បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ក្នុងករណីឆេះផ្ទះនេះ សមត្ថកិច្ចប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យចំនួន ៦ គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន ៦ឡានស្មើនឹង ២៤ ម៉ែត្រគូប, រថយន្តជំនួយពីក្រសួងមហាផ្ទៃ ចំនួន ៣ គ្រឿង ប្រើប្រាសទឹកអស់ ៣ឡានស្មើនឹង ១២ ម៉ែត្រគូប, រថយន្តពីក្រុមហ៊ុនស្រាបៀរកម្ពុជា ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ ឡានស្មើរនឹង៦ម៉ែត្រគូប ហើយបានពន្លត់ចប់ នៅម៉ោង ៣ ទៀបភ្លឺថ្ងៃខែឆ្នាំដដែល ។តាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ឈ្មោះ ពុត សោភ័ណ្ឌ ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជាមន្ត្រីបំរើការនៅសាលារាជធានីភ្នំពេញ ប្រភេទសំណង់ ថ្មក្រោមឈើលើ (ទំហំ ១០ម៉ែត្រx១៨ម៉ែត្រ )។ ចំពោះមូលហេតុនៃការបណ្តាលឱ្យមានអគ្គិភ័យ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ៕

អត្ថបទដែលជាប់ទាក់ទង