ប្រទេសសិង្ហបុរី បានប្រកាសរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន ១ ០១៦ករណីថ្មី ដែលនាំឲ្យចំនួនសរុបឡើងរហូតដល់ ១០ ១៤១នាក់
ប្រទេសសិង្ហបុរី បានប្រកាសរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន ១ ០១៦ករណីថ្មី នៅរសៀលថ្ងៃពុធ ទី២២ ខែមេសានេះ ដែលនាំឲ្យចំនួនសរុបឡើងរហូតដល់ ១០ ១៤១នាក់ ។បើតាមក្រសួងសុខាភិបាលបានបញ្ជាក់ថា ភាគច្រើននៃករណីរកឃើញថ្មីក្នុងថ្ងៃនេះ គឺជាអ្នកកាន់ប័ណ្ណអនុញ្ញាតការងារ ដែលស្នាក់នៅក្នុងអគារសម្រាប់ពលករបរទេសនោះ ខណៈចំនួន ១៥ ករណីថ្មី គឺជាជនជាតិសិង្ហបុរីផ្ទាល់ ។
ជាមួយគ្នានេះដែរ ខាងក្រសួងក៏បានបន្ថែមទៀតថា «ពួកយើងនៅបន្តធ្វើការលើព័ត៌មានលម្អិតជុំវិញករណីទាំងនេះ ហើយចំពោះព័ត៌មានបន្ថែម ពួកយើងនឹងចែករំលែកបន្តតាមរយៈសន្និសីទរបស់ក្រសួងសុខាភិបាល នៅយប់នេះ» ៕
ប្រភព៖ CNA