លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន បានព្រមានថារាល់ការប៉ុនប៉ងណាមួយក្នុងការរំលោភលើដែនអធិបតេយ្យភាពចិននៅក្នុងសមុទ្រចិនខាងត្បូង ត្រូវតែទទួលវាសនាអាក្រក់

(អន្តរជាតី)៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន Sputnik បានផ្សាយឲ្យដឹងនៅថ្ងៃនេះថា លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេសចិន បានព្រមានថារាល់ការប៉ុនប៉ងណាមួយក្នុងការរំលោភលើដែនអធិបតេយ្យភាពចិននៅក្នុងសមុទ្រចិនខាងត្បូង ត្រូវតែទទួលវាសនាអាក្រក់ជាមិនខាន។

ទឹកដីមួយផ្នែកនៃសមុទ្រចិនខាងត្បូង ដែលកាន់កាប់ដោយប្រទេសចិនថា ជាអធិបតេយ្យរបស់ខ្លួននោះ ក៏ធ្លាប់ត្រូវបានប្រទេសវៀតណាម ហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី និងកោះតៃវ៉ាន់ អះអាងថាជារបស់ខ្លួនដែរ។

ការប្រកាសនេះ បានធ្វើឡើងក្រោយពីក្រសួងការបរទេសវៀតណាម បានតវ៉ាទៅអង្គការសហប្រជាជាតិ ប្រឆាំងទៅនឹងការប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ដើម្បីមានវត្តមាននៅក្នុងទឹកដីជម្លោះនេះ។

វៀតណាម បានបញ្ជាក់ថានាវាចិន Haiyang Dizhi 8 កំពុងមានវត្តមានលើដែនទឹក ដែលមានជម្លោះក្នុងចម្ងាយប្រមាណ ១៦៨គីឡូម៉ែត្រពីឆ្នេរវៀតណាម។ ប៉ុន្តែក្រសួងកាបរទេសចិនបានបញ្ជាក់ថា នាវា Haiyang Dizhi8 បាននិងកំពុងធ្វើសកម្មភាពជាធម្មតានៅក្នុងដែនទឹក ដែលជាអធិបតេយ្យភាពរបស់ចិន៕

អត្ថបទដែលជាប់ទាក់ទង