បុរសម្នាក់ត្រូវ បានគេប្រទះឃើញដេកស្លាប់នៅក្នុងថ្លុកឈាមនៅក្នុងបន្ទប់ផ្ទះជួល ដែលបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ចផងដែរ!

(ព្រះសីហនុ)៖ បុរសម្នាក់ត្រូវ បានគេប្រទះឃើញដេកស្លាប់នៅក្នុងថ្លុកឈាមនៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែងស្ថិតក្នុង ភូមិ ៥ សង្កាត់លេខ៤ ក្រុងនឹងខេត្តព្រះសីហនុ ដោយពុំទាន់ដឹងមូលហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង សមត្ថកិច្ចផងដែរ ដែលហេតុការនេះបានកើតឡើងនៅវេលាម៉ោង ០៤ និង៣០នាទីល្ងាចថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២០។

យោងតាមប្រភពបឋមពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ស៊ន់ ជា ភេទ ប្រុស អាយុជាង ៣០ ឆ្នាំ មុខរបរជាងបាញ់ថ្នាំម៉ូតូ មានស្រុកកំណើតស្រុកសូត្រនិគម ខេត្តសៀមរាប។

ដោយឡែកបើយោងតាមសម្ដីបងថ្លៃរបស់ជនរងគ្រោះ ឈ្មោះ អ៊ុក មុំ ភេទស្រី បានឲ្យដឹងថា មុនពេលកើតហេតុដោយ គាត់ជាបងថ្លៃបានយកខោអាវបោកអ៊ុតមកអោយប្អូនរបស់ បន្ទាប់មកគាត់បានគោះទ្វារហៅ តែមិនឆ្លើយតប គាត់ក៏បានព្យាយាមគោះទ្វារហៅម្ដងទៀត តែមិនឮឆ្លើយតបមកវិញនោះ ក៏ស្រាប់តែគាត់បានអើតមើលតាមបង្អួចក៏ឃើយប្អូនថ្លៃរបស់គាត់ ប្រឡាក់សុទ្ធតែឈាម ដោយគាត់មិនទាន់ដឹងពីមូលហេតុ។

ភ្លាមៗនោះគាត់បានបើកទ្វារចូលតែជាប់សោរនៅខាងក្នុង បន្ទាប់មកគាត់ក៏បានទាក់ទងទៅសមត្ថកិច្ចអោយជួយអន្តរាគមន៍ ក្នុងករណីនេះតែម្ដង ។

ក្រោយមកសមត្ថកិច្ច បានមកការធ្វើកាត់សោរចូលទៅក្នុងបន្ទប់ និងត្រួតពិនិត្យទៅលើសពរហូតដល់ យប់ថ្ងៃទី២១ ខែមេសាដដែល។ សមត្ថកិច្ចនៅពុំទាន់អាចសន្និដ្ឋាន បានថាជាករណីអ្វីពិតប្រាកដនៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង