ប្រធានាធិបតីអ៊ីរ៉ង់លោកហាសាន់រ៉ូហាន ​បាននិយាយអំពី សម្ពាធរបស់អាមេរិកមកលើអ៊ីរ៉ង់នៅចំពេល ដែលមានការឆ្លងរាលដាលនៃវីរុសកូវីដ១៩នេះ ជាអំពើអមនុស្សធម៌

(អន្តរជាតិ)៖ បើយោងតាមសារព័ត៌មាន រ៉យតឺរ បានឲ្យដឹងថា ប្រធានាធិបតីអ៊ីរ៉ង់លោកហាសាន់រ៉ូហាន ​បាននិយាយអំពី សម្ពាធរបស់អាមេរិកមកលើអ៊ីរ៉ង់នៅចំពេល ដែលមានការឆ្លងរាលដាលនៃវីរុសកូវីដ១៩នេះ គឺជាអំពើអមនុស្សធម៌ ។អ៊ីរ៉ង់គឺជាប្រទេសនៅមជ្ឈឹមបូព៌ាដែលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតដោយសារវីរុសនេះហើយមន្ត្រីអ៊ីរ៉ង់និយាយថាទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបានរារាំងប្រទេសអ៊ីរ៉ង់ក្នុងការឆ្លើយតបទៅនឹងវីរុស។

សូមបញ្ជាក់ផងដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ត្រាំ បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញ លើប្រទេសអ៊ីរ៉ង់កាលពីឆ្នាំ ២០១៨ កន្លងមក៕

អត្ថបទដែលជាប់ទាក់ទង