គ្រោះថ្នាក់ចរាចរណ៍មួយគួរឲ្យរន្ធត់ ខណៈដែរស្ត្រីកម្មការិនីរោងចក្រម្នាក់រត់ឆ្លងថ្នល់មិនប្រយ័ត្នត្រូវរថយន្តដឹកកម្មករកម្មការិនីរោងចក្រ បុកបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

(ស្វាយរៀង)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយគួរឲ្យរន្ធត់ បានកើតឡើងទាំងព្រឹកព្រលឹម ខណៈដែរស្ត្រីកម្មការិនីរោងចក្រម្នាក់រត់ឆ្លងថ្នល់មិនប្រយ័ត្នត្រូវរថយន្តដឹកកម្មករកម្មការិនីរោងចក្រ បុកបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ និង៤៥នាទីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ នៅលើផ្លូវជាតិលេខ៣១៤D ស្ថិតនៅចំណុចភូមិ ស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

បើយោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាម 3A 0439 ធ្វើដំណើរពីត្បូងទៅជើងបើកបរដោយបុរសម្នាក់មានឈ្មោះ ឆូយ ភីរុន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិ ជុបព្រីង ឃុំ ថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងមុខរបរបើករថយន្តដឹកកម្មករកម្មការិនីរោងចក្រ។

ប្រភពបានបន្តទៀតថា លុះមកដល់ចំណុចកើតហេតុខាងមានស្ត្រីម្នាក់ឈ្មោះ ស្ងួន ស្រី ភេទស្រី អាយុ ៣៧ឆ្នាំ រស់នៅភូមិ ភ្នុំស្រូវ ឃុំ រាជមន្ទី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងមុខរបរកម្មកររោងចក្រ(ធ្វើការវេនយប់) បានចុះពីរថយន្ដដែលខ្លួនជិះដើរចូលក្នុងផ្សារកំពង់រោទិ៍ដើម្បីទិញអីវ៉ាន់លុះត្រឡប់ចេញមកវិញបាំងរថយន្តមួយគ្រឿងផ្សេងទៀត ក៏រត់ឆ្លងថ្នល់ពីទិសខាងកើតទៅលិចនៅខាងផ្សារកំពង់រោទិ៍សំដៅទៅរថយន្តរបស់ខ្លួនជិះ ក៏ត្រូវរថយន្តខាងលើបុកបណ្តាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានចុះពីរថយន្តរត់គេចខ្លួនបាត់ស្រមោលតែម្តង។ ចំណែកសព ត្រូវបានសមត្ថកិច្ចបប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯរថយន្តបង្ក ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំញរ ដើម្បីរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។

សមត្ថកិច្ចដដែល បានបញ្ជាក់ថា ករណីនេះ បណ្តាលមកពី ជនរងគ្រោះរត់ឆ្លងកថ្នល់ខ្វះការប្រុងប្រយត្ន័ត្រូវរថយន្តបុក៕

អត្ថបទដែលជាប់ទាក់ទង