កម្លាំងសមត្ថកិច្ច ចាប់ឃាត់ខ្លួនជនសង្សយ័ម្នាក់ ដែលមានបណ្ណ័សម្គាល់ខ្លួនថាជាអ្នកកាសែត ដោយជាប់ពាក់ព័ន្ធនឹងមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្ម

(ព្រះសីហនុ)៖ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះ នៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុបានកម្លាំងនគរបាលប៉ុស្តិ៍អូរឧកញ៉ាហេង សហការជាមួយកម្លាំងប៉ុស្តិ៍បឹងតាព្រហ្ម និងកម្លាំងជំនាញគ្រឿងញៀនអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចាប់ឃាត់ខ្លួនជនសង្សយ័ម្នាក់ ដែលមានបណ្ណ័សម្គាល់ខ្លួនថាជាអ្នកកាសែត ដោយជាប់ពាក់ព័ន្ធនឹងមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្ម។

ជនសង្ស័យឈ្មោះ និន សុផល ហៅ សុខ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិអូរចំណារ ឃុំអូរឧញ៉ាហេង ស្រុកព្រៃនប់ ក្នុងនោះនគរបាល ដកហូតបានថ្នាំញៀនសរុបចំនួន៥កញ្ចប់ ម៉ូតូ១គ្រឿងម៉ាកFUTUR ពណ៌ខ្មៅគ្មានស្លាកលេខ និងសម្ភារៈពាក់ពន្ធ័បទល្មើសគ្រឿងញៀនមួយចំនួនទៀត។

ទោះជាយ៉ាងនេះក្តី បើតាមលោកវរសនីយ៍ទោ ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ប្រាប់ថា សមត្ថកិច្ចកំពុងសាកសួរសាវតាបន្តដើម្បីបញ្ជាក់ពីបណ្ណ័សារព័ត៍មាននោះនៅមានសុពលភាពឬអស់សុពលភាព ដោយសារថាបណ្ណ័សារព័ត៍មាននោះចេញថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩៕

អត្ថបទដែលជាប់ទាក់ទង