ក្នុងរយៈពេល ២៤ម៉ោង ចំនួនអ្នកឆ្លងវីរុសកូវីដ១៩នៅសហរដ្ឋអាម៉េរិក កើនជាង២ម៉ឺននាក់ និង១,៤៣៣នាក់ទៀតបានស្លាប់

(អន្តរជាតិ)៖ យោងទៅតាមតួលេខចេញពីគេហទំព័រ worldometer នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០នេះថា ក្នុងរយៈពេល ២៤ម៉ោង ចំនួនអ្នកឆ្លងវីរុសកូវីដ១៩នៅសហរដ្ឋអាម៉េរិក កើនជាង២ម៉ឺននាក់ និង១,៤៣៣នាក់ទៀតបានស្លាប់។

សូមបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកនេះ សហរដ្ឋអាម៉េរិករកឃើញអ្នកឆ្លងសរុបជិត៨០ម៉ឺននាក់ ក្នុងនោះមាន៤២,៥១៤ សា្លប់ និង១៣,៩៥១នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធរ ដែលធ្វើឲ្យប្រទេសនេះក្លាយជាប្រទេសឈរនៅតារាកំពូល ដែលមានអ្នកឆ្លងច្រើនជាងគេលើសកលលោក។

គួរម្លឹកផងដែរថា នៅទូទាំងពិភពលោកទាំងមូលមានអ្នកកូវីដ១៩សរុបមាន៖ ២,៤៨១,២៨៧ករណី ក្នុងនោះមានអ្នកជំងឺ១៧០,៤៣៦នាកស្លាប់, ៦៤៦,៨៥៤ជាសះស្បើយ និង ៥៦,៧៦៦ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕

អត្ថបទដែលជាប់ទាក់ទង