ក្រុមខ្មាន់កាំភ្លើង បានសម្លាប់មនុស្សអស់៤៧នាក់ក្នុងពេលដែលពួកវាចូលលួចប្លន់ប្រជាជននៅភាគពាយព្យនៃរដ្ឋ Katsina

(អន្តរជាតិ)៖ ក្រុមខ្មាន់កាំភ្លើង បានសម្លាប់មនុស្សអស់៤៧នាក់ក្នុងពេលដែលពួកវាចូលលួចប្លន់ប្រជាជននៅភាគពាយព្យនៃរដ្ឋ Katsina នៃប្រទេសនីហ្សេរីយ៉ា។

បើយោងតាមប៉ូលីសក្នុងតំបន់បាននិយាយថា ពួកចោរប្លន់ប្រដាប់អាវុធដែលកានអាវុធប្រភេទ AK-47 បានបើកការបាញ់ប្រហារទៅលើប្រជាជនកាលពីយប់ថ្ងៃសៅរិ៍។

គួរបញ្ជាក់ថាប្រជាជននីហ្សេរីយ៉ារាប់រយនាក់ បានស្លាប់កាលពីឆ្នាំទៅមិញក្នុងករណីបាញ់ប្រហារ ពីសំណាក់ពួកអ្នកលេង និងពួកចោរប្លន់ប្រដាប់អាវុធ និងការចាប់ជំរិតរួចសម្លាប់ចោលជាដើម។

លោកប្រធានាធិបតី បាននិយាយថាលោកនឹងមិនអនុញ្ញាតឲ្យមានការសម្លាប់រង្គាលបែបនេះតទៅទៀតទេ ហើយលោកព្យាយាមតាមចាប់ពួកឧក្រឹដ្ឋជនទាំងនោះមកប្រឈមមុខជាមួយច្បាប់។

លោកបានបញ្ជាក់ថា បន្ទាត់នយោបាយរបស់ខ្ញុំ គឺរាល់ការវាយប្រហាររបស់ឧក្រឹដ្ឋជន ត្រូវតែប្រឈមមុខជាមួយកងកម្លាំងនីហ្សេរីយ៉ាដ៏ខ្លាំងក្លាមួយជាមិនខាន៕

អត្ថបទដែលជាប់ទាក់ទង