លោកតាវ័យ៧៨ឆ្នាំម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ករណីប៉ុនប៉ងរួមភេទទៅលើអនីតិជននៅខេត្តត្បូងឃំ្ម

ត្បូងឃ្មុំ: កាលពីវេលាម៉ោង៧និង៣០នាទីថៃ្ងទី១៥ ខែមេសា ឆ្នាំ២០២០ កមាំ្លងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាន នគរបាលស្រុកអូររាំងឪ បានសហការជាមួយកមាំ្លងប៉ុស្តិ៍នគរបាលរដ្ផបាលចក ធើ្វការឃាត់ខ្លួន បុរសវ័យចំណាស់ម្នាក់ ពាក់ព័ន្ធករណី ប៉ុនប៉ងរួមភេទទៅលើអនីតិជន ស្ថិតនៅក្នុងភូមិចក ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃំ្ម ។

ជនសង្ស័យឈ្មោះ ជា ផេង ភេទប្រុសអាយុ ៧៨ឆាំ្ន ជាតិខែ្មរ រស់នៅភូមិ-ឃុំកើតហេតុ ។ ចំណែកជនរងគ្រោះឈ្មោះ ធ .ថ.ន ភេទស្រី អាយុ១២ឆាំ្ន ។

ក្រោយកើតហេតុ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ចុះធ្វើការឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង