ពិតជាមិនខ្លាចគុកមែន! ទើបចេញពីពន្ធនាគារ មិនបានប៉ុន្មាន ផងស៊ីដាច់ម៉ូតូគេ ជាប់ទៀត!

ភ្នំពេញ: ករណីរំលោភលើទំនក់ចិត្តដោយយកម៉ូតូ០១គ្រឿងទៅបាត់បង្កដោយជនសង្ស័យមានឈ្មោះ វ៉ែន ហូត ហៅ ធា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ សន្តិសុខ ឯកជន ស្រុកកំណើត ភូមិតាំងគ្រួសលិច ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្ត កំពង់ ឆ្នាំង (ឃាត់ខ្លួនគ្មានសារធាតុញៀន)

ម៉ូតូ ១គ្រឿង ម៉ាកសេ១២៥ ឆ្នាំ២០១០ ផ្លាកលេខ កំពង់ឆ្នាំង 1C-1251។

តាមប្រភព័ត៌មាន កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ៦និង៣០នាទី ជនសង្ស័យបានខ្ចីម៉ូតូពីសាច់ញាតិនៅស្រុកកំណើត ដោយប្រាប់ជនរងគ្រោះជាម្ចាស់ម៉តូថា ទៅទិញម្ហូបមួយភ្លែត ពេលបានម៉ូតូហើយ ជនសង្ស័យបានជិះម៉ូតូគេចមកភ្នំពេញបាត់ ដោយបានមកជួលបន្ទប់ស្នាក់នៅក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បន្ទាប់មកជនសង្ស័យបានដោះស្លាកលេខចាស់ចេញ។

រហូតមកដល់ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ជនសង្ស័យក៏យកម៉ូតូមកបកតែមចាស់ បិតតែមថ្មី(ឡើងសេរី២០១៥) នៅភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល ដោយមានការសង្ស័យម៉ូតូគ្មានផ្លាកលេខ ប្រជាពលរដ្ឋបានរាយការណ៍ កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍បានចុះទៅ និងហៅជនសង្ស័យមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលកំបូល ដើម្បីសួរនាំ ក្រោយទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ និងបានការឯកភាពពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យសមត្ថកិច្ចយើងចុះឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យ លទ្ធផលរកឃើញស្លាកលេខម៉ូតូមួយសន្លឹក (កំពង់ឆ្នាំង 1C-1251) ពិតមែន។
ជនសង្ស័យជាមុខសញ្ញាទើបចេញពីពន្ធនាគារ។

បន្ទាប់ពីបញ្ចប់ការស្រាវជ្រាវ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានប្រគល់ជនសង្ស័យរួមនឹងវត្ថុតាង ទៅកាន់អធិការដ្ឋាននគរបាលស្រុកសាមគ្គីមានជ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង