ប្រជាជនប្រមាណ ២,៥០០នាក់ បានប្រមូលផ្តុំគ្នានៅឯទីបញ្ជាការរដ្ឋវ៉ាស៊ីនតោន ដើម្បីប្រឆាំងនឹងបទបញ្ជាស្នាក់នៅផ្ទះទប់ទល់នឹងការរាលដាលនៃវីរុស COVID-19

(អន្តរជាតិ)៖ យោងតាមការចុះផ្សាយរបស់ រ៉យទ័រ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី១៩ ខែមេសាម្សិលមិញនេះ ប្រជាជនប្រមាណ ២,៥០០នាក់ បានប្រមូលផ្តុំគ្នានៅឯទីបញ្ជាការរដ្ឋវ៉ាស៊ីនតោន ដើម្បីប្រឆាំងនឹងបទបញ្ជាស្នាក់នៅផ្ទះទប់ទល់នឹងការរាលដាលនៃវីរុស COVID-19 របស់អភិបាលរដ្ឋលោក Jay Inslee ដែលមកពីបក្សប្រជាធិបតេយ្យ។អភិបាលរដ្ឋលោក Jay Inslee នៅព្រឹកថ្ងៃអាទិត្យបាននិយាយថា សមាជិកសភាមកពីគណបក្សសាធារណៈរដ្ឋ កំពុងគាំទ្រការបះបោរប្រឆាំងនឹងវិធានការណ៍រក្សាគម្លាតរបស់លោក ដែលវាមិនមែនជាដំណោះស្រាយនោះទេ វាកាន់តែធ្វើឱ្យមនុស្សមានហានិភ័យឆ្លងកាន់តែច្រើន។គួររំលឹកថា ប៉ូលីសបានប៉ាន់ប្រមាណថា មានមនុស្សចំនួន ២,៥០០នាក់ បានចូលរួមការតវ៉ានេះ ដែលធ្វើឱ្យវាក្លាយជាការតវ៉ាដ៏ធំបំផុតមួយនៅក្នុងរដ្ឋ ប្រឆាំងនឹងការបិទទ្វារនាសប្តាហ៍កន្លងមកនេះ។ នៅទីក្រុង Olympia មានមនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាជិតជណ្តើរនៃអគារកាពីតូល និងជុំវិញអាងបាញ់ទឹក ដែលផ្ទុយនឹងគោលការណ៍ណែនាំសុខភាពរបស់រដ្ឋ និងសហព័ន្ធក្នុងកំឡុងពេលជំងឺរាតត្បាត COVID-19៕

អត្ថបទដែលជាប់ទាក់ទង