បុគ្គលិកក្រុមហ៊ុន យូនីស៊ីធី បើករថយន្តបុកម៉ូតូបុរសកសិករម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់

តាកែវ: កាលពីវេលាម៉ោង០៩និង១៥​នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ មានករណីរថយន្ត១គ្រឿងវ៉ាជែង មិនប្រុងប្រយ័ត្ន បណ្តាលឲ្យបុកម៉ូតូ រងរបួសធ្ងន់បុរសម្នាក់ នៅភូមិព្រៃផ្តៅត្បូង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាសខេត្តតាកែវ ។

ករណីនេះបង្កឡើងដោយរថយន្តម៉ាក កូរ៉ូឡា ១គ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2J7100 បើកបរដោយ ឈ្មោះ ស៊ា សុផៃ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន យូនីស៊ីធី (លក់ផលិតផលសុខភាព ) មានទីលំនៅក្នុងភូមិព្រែកតាតូច ឃុំខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (រត់គេចខ្លួនបាត់ ) មានអ្នករួមដំណើរជាមួយ ឈ្មោះ ឡូញ ស្រីនាង ភេទស្រី មុខរបរកសិករ រស់នៅភូមិ-ឃុំជាមួយគ្នា (ត្រូវជាប្រពន្ធ) ។

ចំណែកម៉ូតូម៉ាក ហុងដា ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ IFG 694 បើកបរដោយជនរងគ្រោះ ឈ្មោះ យឺ រ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកសិករ រស់នៅក្នុងភូមិព្រែបេង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ បានរងរបួស ហើមជើងខាងស្តាំ ឈាមក្បាល បានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ស្រុកព្រៃកប្បាស ដើម្បីព្យាបាល ។

មួលហេតុ ៖ រថយន្តវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ដែលមានទិសដៅបញ្ច្រាសគ្នា ទើបបណ្តាលឲ្យបុកម៉ូតូរងរបួសធ្ងន់បុរសម្នាក់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ចុះទៅដល់ទៅតាំងខាងលើ ធ្វើការវាស់វែង និងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីដោះស្រាយគ្នា តាមនីតិវិធីផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង