លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល  បានបញ្ជាក់ថា រវៀងជម្ងឹ សា ផ្តាសសាយជ្រូក ផ្តាសសាយបក្សី និង កូវីដ១៩ គឺមានភាពកាចសាហាវខុសៗគ្នា

(ភ្នំពេញ)៖ក្នុងសន្និសីទសារព័ត៌មាន ស្តីពីបច្ចប្បន្នភាពជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី២០២០ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល  បានបញ្ជាក់ថា រវៀងជម្ងឹ សា ផ្តាសសាយជ្រូក ផ្តាសសាយបក្សី និង កូវីដ១៩ គឺមានភាពកាចសាហាវខុសៗគ្នា។

លោក បានបន្ថែមទៀតថា »ប៉ុន្តែជំងឺមុនៗគេបានរកឃើញថ្នាំព្យាបាល និងអាចទប់ស្កាត់បាន ដោយឡែកជំងឺ កូវីដ១៩ នៅតែជាការព្រួយបារម្មណ៍ដ៏ធំចំពោះពិភពលោក ដោយសារជំងឺមួយនេះ មិនទាន់រកឃើញថ្នាំព្យាបាលនៅឡើយនោះទេក្នុងពេលបច្ចុប្បន្ន។ ដូច្នេះហើយ ក្នុងចំណោមជំងឺទាំងនោះ កូវីដ១៩ ជាក្តីព្រួយបារម្មណ៍ធំបំផុតក្នុងពេលបច្ចុប្បន្ន»។

សូមបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ក្រសួងសុខាភិបាល ប្រកាសថាបានព្យាបាលជាសះស្បើយ ០២ នាក់បន្ថែម និងពុំមានករណីឆ្លងថ្មីទេ ដែលនាំឲ្យអ្នកជាសះស្បើយសរុប១០៧ នាក់​ ក្នុងចំណោមអ្នកឆ្លងសរុប ១២២ នាក់ និងក្រៅពីនោះកំពុងសម្រាកព្យាបាល៕

អត្ថបទដែលជាប់ទាក់ទង