អាសូរណាស់! យុវជនរត់តុហាងបាយម្នាក់ ជិះម៉ូតូរេចង្កូតបុករថយន្ត បណ្ដាលឲ្យស្លាប់

កំពង់ធំ: នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៥និង១០នាទីល្ងាច លើផ្លូវជាតិលេខ៦ ចន្លោះគីឡ ម៉ែត្រលេខ១៨៤-១៨៥ ត្រង់ចំណុចភូមិឬស្សីជះ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូនិងរថយន្ត បណ្ដាលឲ្យស្លាប់មនុស្សម្នាក់។

រថយន្តម៉ាក lexus RX300 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2Q-2983 (បើកបរទិសដៅពីកើតទៅលិច) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណទុករថយន្តនៅនឹងកន្លែងកើតហេតុ បានចុះរត់គេចខ្លួនបាត់។
ម៉ូតូម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ 1D-6273 (បើកបរទិសដៅពីលិចទៅកើត) ដោយឈ្មោះ យាន ជា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ អ្នករត់តុហាងបាយ រស់នៅភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (ស្លាប់នៅនឹងកន្លែងកើតហេតុ)មិនពាក់មួកសុវត្តិភាព ។

មូលហេតុ៖ បឋមបង្កឡើងដោយអ្នកបើកបរម៉ូតូ បើកបររេចង្កូតទៅឆ្វេងដៃបុករថយន្ត ដែលកំពុងចចរាចរណ៍ក្នុងគន្លងផ្លូវផ្ទុយគ្នា។

ក្រោយពីកើតហេតុសមត្ថកិច្ចចុះដល់ទីតាំងវាស់វែងវត្ថុ តាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលកំពង់ស្វាយ ដើម្បីរង់ចាំដោះស្រាយបន្តតាមនីតិវិធីច្បាប់ ចំណែកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

អត្ថបទដែលជាប់ទាក់ទង