លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល​ និងមន្រ្តីក្រោមឱវាទ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម​ ឃួង​ ស្រេង ជូនដល់គ្រួសារបងប្អូនប្រជាពលរដ្ឋដែលជួបការខ្វះខាត

នៅថ្ងៃអាទិត្យ ១២រោចខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនិងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០លោក លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល​ រួមជាមួយលោក លោកស្រីអភិបាលរង​ គណៈនាយក ប្រធានការិយាល័យ មន្ត្រីរាជការសាលាខណ្ឌ ចៅសង្កាត់ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​ ជូនដល់គ្រួសារបងប្អូនប្រជាពលរដ្ឋដែលជួបការខ្វះខាត​បំផុត សរុបចំនួន ១៨៦​ គ្រួសារ មកពីសង្កាត់ទាំង៧ ក្នុងខណ្ឌកំបូល​ ដោយក្នុងនោះមួយគ្រួសារទទួលបាន​ អង្ករ ២៣គីឡូក្រាម,ទឹកស៊ីអីវ ១យួរ ,ទឹកត្រី១យួរ​,ម៉ាស់ ៥០ម៉ាស​,ទឹកអាកុល​ ០១ដបតូច មី១កេស​,ទឹកក្រូច១​ កេស​ និងថវិកា​២០,០០០រៀល​ ។

ឆ្លៀតក្នុងឱកាសនោះ​ លោកអភិបាលខណ្ឌបានមានប្រសាសន៍ផ្ដាំផ្ញើ​ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដាកចូលរួមថែរក្សាសុខភាព និងធ្វេីអនាម័យ ខ្លួនប្រាណផងដែរ ដេីម្បីការពារ​ ទប់ស្កាត់ការីករាលដាលជំងឺកូវីដ​ ១៩​ ស្របតាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាល​ ។

អត្ថបទដែលជាប់ទាក់ទង