ជនសង្ស័យមួយក្រុមពោលពេញដោយល្បិច ចូលបន្លំលុយបានជាង៥ពាន់ដុល្លាក្នុងផ្ទះវីងនិងលក់ចាប់ហ៊ួយ «ម៉ាកស្រីមាស»

ភ្នំពេញ៖ជនសង្ស័យមួយក្រុមមានគ្នាប្រមាណ៦នាក់ បានធ្វើសកម្មភាពបន្លំយកលុយអស់ជាង៥ពាន់ដុល្លានៅផ្ទះវីងវេលុយនិងលក់ចាប់ហ៊ួយ យីហោ«ម៉ាកស្រីមាស» ហើយគេចខ្លួនបាត់អស់ បង្ករអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៧និង៤០នាទីព្រឹក ថ្ងៃទី ១៩ ខែមេសាឆ្នាំ ២០២០ ត្រង់ចំណុចផ្ទះវីងវេលុយ យីហោ«ម៉ាក់ស្រីមាស» ស្ថិតនៅក្រោយផ្សារឯករាជ្យ១ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

បើតាមសម្តីរបស់ជនរងគ្រោះឈ្មោះ អែម ផល្លា អាយុ៣២ឆ្នាំ ដែលជាម្ចាស់ផ្ទះវីងវេលុយ និងលក់ចាប់ហ៊ួយយីហោ«ម៉ាក់ ស្រីមាស» បានឲដឹងថា មុនពេលកើតហេតុ គាត់បានបើកតូបលក់ជាធម្មតា ដោយអោយលោកយាយ អាយុ៨០ឆ្នាំ នៅចាំមើល កន្លែងលក់ ចំណែកខ្លួននៅខាងលើផ្ទះ លុះបានបន្តិចក្រោយមកក៏មាន ជនសង្ស័យប្រុសម្នាក់ដើរមករកទិញកាតទូរស័ព្ទ ១ដុល្លា ជនសង្ស័យអោយលុយក្រដាស់១០ដុល្លា ដើម្បីអោយជនរងគ្រោះអាប់លុយ «នេះល្បិចមួយដើម្បីដឹងចំណុចដែលជនរងគ្រោះទុកដាក់លុយ។

ជនរងគ្រោះបានបន្តថា ក្រោយមកទៀត ក៏មានជនសង្ស័យជាមនុស្សស្រី ដើរមកទិញ ទឹកកកអនាម័យ៥០០៛ចំនួន៣ថង់ ដើម្បី អោយ ជនរងគ្រោះយាយអាយុ៨០ឆ្នាំ វង់វីនឹងទឹកកក៣ ថង់នោះខណៈនោះក៏មានជនសង្ស័យប្រុសៗ២នាក់ទៀត ដើរមកពីចំហៀងតូប សំដៅទៅកន្លែងដាក់លុយ(កាបូប) ។

លុះនៅពេលយកបានកាបូបលុយនោះហើយ ជនសង្ស័យ២នាក់នោះ បានរត់ឡើងលើម៉ូតូដែលបក្សពួកកំពុងបញ្ឆេះចាំនៅក្បែងផ្ទះជនរងគ្រោះ រីឯស្ត្រីដែលជាបក្សពួក មកទិញទឹកកកចាប់យាយអាយុ៨០ជាប់កុំអោយតាម ទើបជនសង្ស័យជាមនុស្សស្រីរត់ទៅតាមក្រោយគេខ្លួនជិះម៉ូតូចែកផ្លូវគ្នាអស់ ។

បើតាមការអោយដឹងពីប្រជាពលរដ្ឋ រស់នៅក្បែរខាងថា ជនសង្ស័យមានគ្នារហូតដល់៦នាក់ ជិះម៉ូតូ៣គ្រឿង ដោយឲ៣នាក់ចូលធ្វើសកម្មភាពនឹង៣នាក់អង្គុយត្រៀមលើម៉ូតូ ដោយជនសង្ស័យទាំងអស់សុទ្ធតែពាក់មួកនិងម៉ាសគ្រប់គ្នា ។

ក្រោយពីជនសង្ស័យគេចខ្លួនបាត់អស់ មួយសន្ទុះធំគេឃើញមាន សមត្ថកិច្ចមូលដ្ឋានបានចុះទៅសួរនាំទើបរៀបចំធ្វើកំណត់ ជាមួយផ្នែកព្រហ្មទណ្ឌខណ្ឌ និងឆែកមើលកាំមេរ៉ាសុវត្ថិភាព ដើម្បីកំណត់ភិនភាគជនសង្ស័យ ងាយស្រួលក្នុងការតាមចាប់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង