លោកវរ:សេនីយ៍ត្រី ម៉ៅ ចាន់ថុនអធិការរងខណ្ឌដូនពេញ ប្រកាសបរិច្ចាគ ថវិកា ២សែនរៀល ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ភ្នំពេញ៖ លោកវរសេនីយ៍ត្រី ម៉ៅ ចាន់ថុន អធិការរងខណ្ឌដូនពេញ បានប្រកាសបរិច្ចាគ ថវិកាផ្ទាល់ខ្លួនរបស់លោកចំនួន
២០០.០០០រៀល(២សែសែនរៀល)ចំនួន៦ខែ ដោយគិតចាប់ពីខែឧសភាដល់ ខែតុលា ឆ្នាំ២០២០ ជូនដល់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបរិច្ចាគប្រាក់បៀវត្សរបស់សម្តេច ចំនួន៧ខែ ជូនដល់គណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ១៩។ប្រាក់ខែរបស់ សម្តេចតេជោ ដែលបរិច្ចាគនេះ គឺរាប់ចាប់ពីខែមីនា រហូតដល់ខែកញ្ញា ឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង