កម្មណរសំណង់ ជនជាតិឥណ្ឌាម្នាក់ ចងក សម្លាប់ខ្លួនក្នុងការដ្ឋាន ព្រោះគ្មានលុយផ្ញើរឲ ប្រពន្ធនៅឯស្រុក

ភ្នំពេញ៖បុរសឥណ្ឌាជាកម្មករសំណង់ម្នាក់ បានដាច់ចិត្តចង.ក សម្លាប់ខ្លួនក្នុងការរដ្ឋានសំណង់ដែលខ្លួនធ្វើការ ដោយមូលហេតុ ប្រពន្ធទូរស័ព្ទអោយផ្ញើរលុយអោយ តែខ្លួនគ្មានលុយ ហើយខណៈពេលកំពុងនិយាយបណ្តើរយំបណ្តើរ លុះព្រឹកឡើងក៏ឃើញជនរងគ្រោះចងកសម្លាប់ខ្លួនបែបនេះតែម្តង។

ហេតុការភ្ញាក់ផ្អើលនេះ នៅវេលាព្រឹកម៉ោង៧និង៥០នាទី ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២០ នៅចំណុចអាគារការដ្ធានសំណង់លេខ ៥៤ ជាន់ទី១ ផ្លូវ៣១៥ ក្រុមទី៣០ ភូមិ៧ សង្កាត់បឹងកក់២ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។

សពមានឈ្មោះ LINGANNA GOPULA ភេទប្រុស អាយុ35ឆ្នាំ ជនជាតិឥណ្ឌា មុខរបរ កម្មករសំណង់ កាន់លិខិតឆ្លងដែនលេខ S1960127 ស្នាក់នៅនៅចំណុចកើតហេតុ។

បើតាមការបំភ្លឺពីឈ្មោះ TMU THENNA ភេទប្រុសជនជាតិឥណ្ឌាត្រូវជាមិត្តភ័ក្ត្រជនរងគ្រោះនិងធ្វើសំណង់ជាមួយគ្នាបានអោយដឹងថានៅថ្ងៃទី១៧.០៤.២០២០ខ្លួនបានឃើញជនរងគ្រោះនិយាយទូរស័ព្ទ ជាមួយប្រពន្ធបណ្តើរយំបណ្តើរ ដោយប្រពន្ធសុំជនរងគ្រោះអោយផ្ញើរលុយទៅស្រុក ក្នុងពេលដែលជនរងគ្រោះគ្មានលុយ ហើយខ្លួនក៏ដេកលក់បាត់ទៅ។ លុះព្រឹកឡើងស្រាប់តែប្រទះឃើញជនរងគ្រោះ ចងកស្លាប់បាត់ទៅហើយ ។

ក្រោយខាងការរដ្ឋានបានរាយការណ៍មកមូលដ្ឋាន សហការជាមួយជំនាញខណ្ឌសហការជាមួយកម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តនៃស្នងការដ្ធាននគរបារាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន ក្រោមការសម្របសំរួលដោយលោក សេង គីមឡាក់ ព្រះរាជអាជ្ញាររង បានត្រួពិនិត្យលើសាកសព។ ការសន្និដ្ធា: ជនរងគ្រោះស្លាប់ដោយសារសំលាប់ខ្លួនឯង( ចងក ) បច្ចុប្បន្នសពត្រូវបានយកទៅតំកល់នៅវត្ដ ទឹកថ្លា ចំណែកសំភារៈរបស់សពមានទូរសព្ទ័១គ្រឿង អត្តសញ្ញាណបណ្ណ័សញ្ចាតិ ឥណ្ឌា បានប្រគល់អោយទៅការិយាល័យ ស៊ើបអង្កេតនិងអនុវត្តនិត្តិវិធី នៃស្នងការដ្ធាននគរបាលរាជធានីភ្នំពេញដើម្បីរក្សាទុកបន្ត៕ នូ សភ័ក្រ

អត្ថបទដែលជាប់ទាក់ទង