ឪពុកតិរច្ឆានចាប់រំលោភកូនបង្កើតខ្លួនឯងសម្រេចពីរដង ទើបបែកការណ៍

(ភ្នំពេញ)៖ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៤ និង០៥នាទី មានករណី រំលោភសេពសន្ថវ:លើអនីតិជនអាយុ ១៥ឆ្នាំ ដែលបង្កឡើងដោយបុរសម្នាក់បានចូលចាប់រំលោភកូនស្រីខ្លួនឯង នៅត្រង់ចំណុចផ្ទះជនសង្ស័យគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

បើតាមការរៀបរាប់របស់ជនរងគ្រោះ បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១២និង០០នាទី ជនរងគ្រោះ កំពុងតែដេកចុចទូរស័ព្ទលេងក្នុងបន្ទប់ម្នាក់ឯង ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះជនសង្ស័យ (ត្រូវជាឪពុកបង្កើតរបស់ជនរងគ្រោះ) បានដើរចូលមកក្នុងផ្ទះរួចបើកទ្វារបន្ទប់របស់ជនរងគ្រោះ ហើយបាននិយាយលួងលោមជនរងគ្រោះថា ប៉ាសុំដេក(រួមភេទ)ជាមួយកូនឯងរួចជនរងគ្រោះបានឆ្លើយបដិសេធថា ខ្ញុំមិនដេកជាមួយប៉ាទេ។

បន្ទាប់មកជនសង្ស័យ បាននិយាយគំរាមជនរងគ្រោះថា បើមិនឲ្យប៉ាត្រូវតែធ្វើ ទោះបីជាប់គុកខ្មាស់គេក៏ដោយហើយជនរងគ្រោះ លឺពាក្យគំរាមរបស់ជនសង្ស័យក៏បណ្តោយខ្លួនឲ្យជនសង្ស័យធ្វើសកម្មភាពរំលោភបានសម្រេចមួយលើក។

លុះដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៤និង០៥ នាទីជនរងគ្រោះកំពុងតែឈរលេងនៅក្បែរផ្ទះ ស្រាប់តែជនសង្ស័យហៅជនរងគ្រោះឲ្យចូល ក្នុងផ្ទះរួចធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះ បានសម្រេចមួយលើកទៀត ហើយនិយាយគំរាមជនរងគ្រោះ មិនឲ្យនិយាយរឿងរ៉ាវខាងលើប្រាប់ម្តាយ និងប្តីរបស់ជនរងគ្រោះដឹងឡើយ។

ក្រោយពីជនសង្ស័យបានរំលោភជនរងគ្រោះបានសម្រេចពីរលើករួចមក ជនរងគ្រោះក៏បានទៅរស់នៅផ្ទះខាងប្តីស្ថិតនៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញវិញម្តង។ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១១និង០០នាទី ឈ្មោះ ជ័យ នារាជ្យ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាប្តីរបស់ជនរងគ្រោះ) មានការសង្ស័យក៏បានយកទូរស័ព្ទដៃរបស់ជនរងគ្រោះមកឆែកមើល ស្រាប់តែឃើញការផ្ញើសារជាសំឡេងរបស់ជនសង្ស័យតាមឆាតហ្វេសបុកដែលបាននិយាយថា កូនឯងទៅដេកផ្ទះប្តីមួយអាទិត្យ ហើយឲ្យប៉ាមួយអាទិត្យបានតែមួយដង។ ពេលនោះប្ដីរបស់ជនរងគ្រោះ ក៏បាននាំជនរងគ្រោះមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹកដើម្បី ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង។ ហើយនៅវេលាម៉ោង ៣និង ៥០នាទីថ្ងៃខែឆ្នាំដដែលសមត្ថកិច្ចបានធ្វើការ ឃាត់ខ្លួនជនសង្ស័យ បានត្រង់ចំណុចផ្ទះកើតហេតុខាងលើ យកមកធ្វើកាសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ផងដែរថា  ជនរងគ្រោះឈ្មោះ យ ស ក ភេទស្រី អាយុ ១៥ឆ្នាំ។ ចំណែកឯជនបង្កជាឪពុកមានឈ្មោះ ហម សំអាត ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ទីលំនៅផ្ទះនៅកន្លែង កើតហេតុខាងលើ ។

បច្ចុប្បន្នជនសង្ស័យម្នាក់ខាងលើ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង