សម្ដេច ហ៊ុន សែន បានប្រកាសអំពាវឱ្យប្រជាពលរដ្ឋកម្ពុជា ងើបឡើងដើម្បីការពារអធិបតេយ្យភាពកម្ពុជា មិនត្រូវឱនក្បាលឲ្យអ្នកណាម្នាក់ឡើយ

(ភ្នំពេញ)៖ ពិធីបើកការដ្ឋាន​ស្តារ និង​សាងសង់​ផ្លូវ​លេខ​២ និង​លេខ​២២ នៅ​ព្រឹក​ថ្ងៃទី​១១ កុម្ភៈ​នេះ សម្ដេច ហ៊ុន សែន បានប្រកាសអំពាវឱ្យប្រជាពលរដ្ឋកម្ពុជា ងើបឡើងដើម្បីការពារអធិបតេយ្យភាពកម្ពុជា មិនត្រូវឱនក្បាលឲ្យអ្នកណាម្នាក់ឡើយ។សម្តេច បានអំពាវថា «ពលរដ្ឋកម្ពុជា ងើបឡើងដើម្បីការពារ អធិបតេយ្យភាពកម្ពុជា មិនត្រូវឱនក្បាលឲ្យអ្នកណាម្នាក់ឡើយ ព្រោះកម្ពុជាត្រូវការសន្តិភាព មិនអាចអត់សន្តិភាពបានទេ» ។ក្នុងនោះផងដែរ សម្ដេច ហ៊ុន សែន ក៏បានប្រកាសថា រោងចក្រ​នៅ​កម្ពុជា​ខ្លះ នឹងត្រូវ​បិទទ្វារ​បណ្ដោះអាសន្ន​នៅ​ខែមីនា​ខាងមុខ ដោយសារ​ចិន​ផ្អាក​ការផ្គត់ផ្គង់​វត្ថុធាតុដើម ព្រោះ​បញ្ហា​វីរុស​កូ​រ៉ូ​ណា​។ នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សង្កត់ធ្ងន់ថា រោងចក្រ​បិទទ្វារ​នេះ មិនមែន​មកពី​បញ្ហា​EBA​ទេ​៕

អត្ថបទដែលជាប់ទាក់ទង