គួរឲ្យភ្ញាក់ផ្អើល! ក្មេងប្រុសតូចៗបីនាក់ ជិះកងទៅរាវគ្រំបែរជាត្រូវលង់ទឹកស្លាប់គួរឲ្យអាសូរ

(កណ្ដាល)៖ កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០កន្លងទៅ មានករណីដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយមានក្មេងប្រុសតូចៗបីនាក់ ជិះកងទៅរាវគ្រំបែរជាត្រូវលង់ទឹកស្លាប់គួរឲ្យអាសូរ ដែលហេតុការណ៏នេះ បានកើតឡើង នៅត្រង់ចំនុចបឹងរលួសភូមិពង្រ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា
ក្មេងរងគ្រោះចំនួន ទាំងបីនាក់មាន៖ ទី១. ឈ្មោះ អេង ស៊ាងលី ភេទប្រុស អាយុ ១៤ឆ្នាំ, ទី២. ឈ្មោះ អុល សត្យា ភេទប្រុស អាយុ ១២ឆ្នាំ មុខរបរសិស្ស និងទី៣.ឈ្មោះ ជួប តុលា ភេទប្រុស អាយុ ១១ឆ្នាំ មុខរបរសិស្ស។

អ្នកទាំបីរស់នៅ ភូមិត្រពាំងព្រីង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រភពដដែល បានបន្តទៀតថា នៅវេលាម៉ោងកើតហេតុខាងលើ ក្មេងប្រុសទាំងបីនាក់ បាននាំគ្នាជិះកង់ទៅរាវគ្រុំ នៅក្នុងទឹកបឹងរលួស ស្ថិតក្នុងភូមិសាស្ត្រភូមិពង្រ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។

គាត់បានបន្ថែមទៀតថា ដោយបានបាត់កូនយូរពេក ទើបឪពុកម្តាយក៏នាំគ្នាដើររកកូនរបស់ខ្លួន ប៉ុន្តែរកពុំឃើញ លុះរហូតដល់វេលាម៉ោង ៤និង៤០នាទី ឪពុកម្តាយបានឃើញកង់ និងខោអាវនៅមាត់បឹង បាននាំបងប្អូនគ្នីគ្នាចុះទៅរាវរកនៅក្នុងទឹកបឹងរលួសនោះ រួចហើយ បានឃើញក្មេងប្រុសទាំងបីនាក់នោះ លង់ក្នុងទឹកបឹងរលួសស្លាប់តែម្តង។

ក្រោយពីកើតហេតុសពត្រូវបានក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង