រថយន្តប៊ែនដឹកដីមួយគ្រឿង បើកបរក្នុងល្បឿនលឿន ក៏មានរថយន្តកុងតឺន័រមួយគ្រឿងនៅខាងមុខ កំពុងបត់ត្រឡប់ក្រោយជាហេតុ ធ្វើអោយរថយន្តប៊ែន ប៊ួងចង្កូតគេច ទើបបណ្តាលឲក្រឡាប់

ហេតុការណ៍នេះ នៅវេលាម៉ោង ៨និង៣០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២០លើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុ បានប្រាប់ឲដឹងថា មុនដំបូងគេឃើញ រថយន្តប៊ែនដឹកដីម៉ាកUD ក្បាលពណ៍ខៀវ ពាក់ស្លាកលេខចង្កូតស្តាំ PP-0045បើកបរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តកុងតឺន័រមួយគ្រឿងនៅខាងមុខ កំពុងបត់ត្រឡប់ក្រោយជាហេតុ ធ្វើអោយរថយន្តប៊ែន ប៊ួងចង្កូតគេច អោយផុតកុំអោយបុក ទើបបណ្តាលឲក្រឡាប់ ចាក់ដីចោលពេញថ្នល់ បង្ករអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានចុះមកជួយសម្រួលចរាចរណ៍។

ក្នុងហេតុការណ៍ នេះមិនបណ្តាលអោយឲមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។

ក្រោយកើតហេតុ  សមត្ថកិច្ចមូលដ្ឋានបានពិនិត្យកន្លែងកើតហេតុឃើញថា មិនមានបង្ករផលប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋនិងអ្នកដ៏ទៃ ក៏អោយម្ចាស់ឡានបោសកើបដីនិងស្ទួចលើករថយន្តដោយខ្លួនឯង៕

អត្ថបទដែលជាប់ទាក់ទង