ក្រុមបាតុកររាប់ពាន់នាក់ បានខឹងសម្បារនឹងវិធានការដ៏តានតឹងរបស់អភិបាលរដ្ឋ លោកស្រី Whitmer ដែលបានផ្អាកការងារប្រជាជន រារាំងមិនឲ្យមានទំនាក់ទំនងជាមួយអ្នកជិតខាង និងរឹតត្បិតការធ្វើដំណើរ

(អន្តរជាតិ)៖ តាមសារព័ត៌មានអន្ដរជាតិ Daily Mail ចុះផ្សាយថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ នេះ បានឲ្យដឹងថា ក្រុមបាតុកររាប់ពាន់នាក់ បានខឹងសម្បារនឹងវិធានការដ៏តានតឹងរបស់អភិបាលរដ្ឋ គឺលោកស្រី Whitmer ដែលបានផ្អាកការងារប្រជាជន រារាំងអ្នកស្រុកមិនឲ្យមានទំនាក់ទំនងជាមួយអ្នកជិតខាង និងរឹតត្បិតការធ្វើដំណើរ ។ក្រុមមនុស្សរាប់ពាន់នាក់ បានប្រមូលផ្ដុំនៅជុំវិញបរិវេណនៃវិមានរបស់លោកស្រី Whitmer ដោយពួកគេម្នាក់ៗ បានគ្រវីទង់ជាតិ និងលើកបដាបញ្ជាក់ពីការទាមទារឲ្យបញ្ឈប់ការបិទរដ្ឋមីឈីហ្គែន និងឲ្យពួកគេវិលត្រលប់ទៅធ្វើការ ក៏ដូចជាបើកដំណើរការអាជីវកម្មជាធម្មតាវិញ។ ហើយអ្នកខ្លះទៀត សុខចិត្ដស្លាប់ដោយសារជំងឺកូវីដ១៩ ជាជាងឃើញអាជីវកម្មខ្នាតតូចរបស់ពួកគេត្រូវផ្អាកដំណើរការ។ក្រោយផ្ទុះប្រតិកម្មរួចមក លោកស្រី Whitmer ក៏បានធ្វើសន្និសីទកាសែតនៅទីតាំងបាតុកម្មនោះ ដោយនិយាយថា៖
«ខ្ញុំពិតជាខកចិត្ដណាស់ ដែលឃើញមនុស្សមកជួបជុំគ្នា ហើយមិនពាក់ម៉ាស់បែបនេះ»

អត្ថបទដែលជាប់ទាក់ទង