អនុក្រឹត្យចរាចរណ៍ផ្លូវគោកថ្មី តម្លើងប្រាក់ពិន័យពី ៣ ទៅ ៥ ដង នឹងចាប់អនុវត្តពីថ្ងៃទី ១ ខែ ឧសភា ខាងមុខនេះហើយ

យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា អនុក្រឹត្យចរាចរណ៍ផ្លូវគោកថ្មី តម្លើងប្រាក់ពិន័យពី ៣ ទៅ ៥ ដង នឹងចាប់អនុវត្តពីថ្ងៃទី ១ ខែ ឧសភា ខាងមុខនេះហើយ ។

អនុវត្តតាមប្រកាសលេខ០០៦/២០គ.ស.ច.គ ចុះថ្ងៃទី ២៤ ខែ មករាឆ្នាំ ២០២០ បានកំណត់យកឆ្នាំ ២០២០ ជាឆ្នាំរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលមានកំណើនយ៉ាងគំហុកក្នុងឆ្នាំ ២០១៩ កន្លងមក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានជំរុញរឹតបន្តឹងការអនុវត្តច្បាប់ទូទាំងប្រទេស បានធ្វើឱ្យគ្រោះថ្នាក់ថយចុះយ៉ាងខ្លាំង ប្រៀបធៀបនឹងត្រីមាសទី១ ក្នុងឆ្នាំ២០១៩ ។

ដោយមើលឃើញថា គ្រោះថ្នាក់ចរាចរណ៍នៅតែមានកម្រិតច្រើនគួរឱ្យព្រួយបារម្ភ ដែលធ្វើឱ្យប៉ះពាល់ជីវភាពសង្គម និង សណ្តាប់ធ្នាប់សាធារណៈ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានប្រកាសដល់សាធារណៈជនឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី ១ ខែឧសភា ឆ្នាំ២០២០ តទៅ កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នឹងអនុវត្តការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ៕

សម្រាប់ព័ត៌មានបន្ថែមសូមអាននៅក្នុងសេចក្តីជូនដំណឹង និង អនុក្រឹត្យខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង