យន្តហោះដឹកអ្នកដំណើរមួយគ្រឿងត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅផ្នែកខាងក្រោយ បន្ទាប់ពីធ្វើការហោះហើរបានបន្តិច!

(រុស្សី)៖ តាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Dailymail បានឲ្យដឹងថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅផ្នែកខាងក្រោយ បន្ទាប់ពីធ្វើការហោះហើរបានបន្តិច ហើយហេតុការណ៍គ្រោះថ្នាក់នេះ បានធ្វើឲ្យអ្នកដំណើរចំនួន ៤១ នាក់ត្រូវស្លាប់បាត់បង់ជីវិតផងដែរ។តាមប្រភពព័ត៌មាន បានឲ្យដឹងថា ឧប្បតិ្តហេតុនេះបានកើតឡើងចំពោះយន្តហោះដឹកអ្នកដំណើរក្នុងស្រុកមួយគ្រឿង ដែលបានហោះចេញពីព្រលានយន្តហោះ Sheremetyevo ក្រុងម៉ូស្គូ ប្រទេសរុស្សី។ ប្រភពខាងលើបានបន្តថា យន្តហោះខាងលើនេះជាប្រភេទយន្តហោះ Aeroflot Sukhoi Superjet 100 ហើយមូលហេតុដែលធ្វើឲ្យមានភ្លើងឆេះក៏ព្រោះតែយន្តត្រូវរងនូវរន្ទះបាញ់ក្រោយពេលហោះហើរបានបន្តិច។អ្នកបើកបរយន្តហោះម្នាក់មានឈ្មោះថា Denis Evdokimov អាយុ ៤២ ត្រូវបានចាប់ខ្លួន ព្រោះតែគាត់បានបញ្ជាការហោះហើរដោយធ្វេសប្រហែល និងបំពានលើច្បាប់រក្សាសុវត្ថិភាពនៃការហោះហើរ។ លោក Denis Evdokimov បានឲ្យដឹងថា គាត់គ្មានចេតនាធ្វើសុខច្បាប់ឡើយ តែកំហុសបានកើតឡើងព្រោះតែគាត់ទទួលព័ត៌មានខុសប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង