យុវជន​ម្នា​ក់បាន​ចងក​សម្លាប់ខ្លួន​លើ​ដើម​ខ្វិត​មុខផ្ទះ​ស្លាប់​បានបង្ក​ការភ្ញាក់ផ្អើល……

(​កណ្តាល​) ៖​យុវជន​ម្នា​ក់បាន​ចងក​សម្លាប់ខ្លួន​លើ​ដើម​ខ្វិត​មុខផ្ទះ​ស្លាប់​បង្ក​ការភ្ញាក់ផ្អើល នា​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​៥​និង​០៥​នាទី​នៅ​ចំណុច​ភូមិ​ព្រែក​ល្វា ឃុំ​- ស្រុក​- ខេត្ត កណ្តាល ។​

​ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ហួន ធឿន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិ ខ្មែរ​ទីលំនៅ​ភូមិ​បឹង​ក្ដុល ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្ត កណ្តាល ។​វត្ថុតាង​បន្សល់ ក្រមា ០១​ប្រវែង ១,២០ ម៉ែត្រ​។

​តាម​ការបំភ្លឺ​របស់​ឈ្មោះ​ឈួន លាក់ ភេទ​ស្រី អាយុ ២៥ ឆ្នាំ ត្រូវជា​ប្អូនបង្កើត​របស់​ជនរងគ្រោះ​បាន​បំភ្លឺថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បានមក​លេង​ផ្ទះ​បងប្អូន​នៅ​ភូមិ​កើតហេតុ​ខាងលើ ពេលមកដល់​ផ្ទះ​ពិបាកចិត្ត​មិនឃើញ​បងប្អូន​នៅផ្ទះ​ជុំគ្នា ។​
​ជនរងគ្រោះ​បាន​ដេក​យំ​នៅក្រោម​ផ្ទះ​បងប្អូន​ជីដូនមួយ​ដែរ​នៅជាប់​ផ្ទះ​ជនរងគ្រោះ​។​លុះដល់​វេលា​ម៉ោង​០៥​និង​០៥​នាទី​ព្រឹក​ថ្ងៃទី​១៦​ខែ មេសា​ឆ្នាំ​២០២០​ទើប​អ្នកជិតខាង​បានឃើញ​ជនរងគ្រោះ​ធ្វើអត្តឃាត​(​ចងក​)​សម្លាប់ខ្លួន​នៅ​ហ្នឹង​ដើម​ខ្វិត​មុខផ្ទះ​។​

​បន្ទាប់មក​ក្រុមគ្រួសារ​សព​បាន​រាយការណ៍​មក​ប៉ូលិស​បុ​ស្ដិ៍​រដ្ឋបាល​ពញាឮ​។ ក្រោយមក​កម្លាំង​ជំនាញ​ពិនិត្យ​វិភាគ​កន្លែងកើតហេតុ​ស្រុក បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ផ្នែក​យុត្តិធម៌ ប៉ូលិស​ប៉ុស្តិ៍​ពញាឮ ដោយមាន​ការចូលរួម​ពី​លោក​ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ ធ្វើការ​ពិនិត្យ​សាកសព​ដោយ​ហ្មត់ចត់​ឃើញថា សាកសព​ពិតជា​ស្លាប់​ដោយសារ​ចងករ​ធ្វើអត្តឃាត ហើយ​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទដែលជាប់ទាក់ទង