ទាហានអាម៉េរិក ដែលមានរបួសខ្ទាំខួរក្បាល ដោយសារការវាយប្រហារសងសឹកពីសំណាក់មីស៊ីលអ៊ីរ៉ង់បានកើនឡើងដល់១០៩នាក់

(អន្តរជាតិ)៖ តាមRTបានផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈនេះថា ចំនួនទាហានអាម៉េរិក ដែលមានរបួសខ្ទាំខួរក្បាល ដោយសារការវាយប្រហារសងសឹកពីសំណាក់មីស៊ីលអ៊ីរ៉ង់កាលពីថ្ងៃទី៧មករា ឆ្នាំ២០២០បានកើនឡើងដល់១០៩នាក់ ដែលក្នុងនោះមាន៧៦នាក់ បានចាកចេញពីមន្ទីរពេទ្យ និងទៅបំពេញការងាររបស់ខ្លួនវិញហើយ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្សក្រសួងការពារជាតិអាម៉េរិក។ជាការសងសឹកចំពោះអាម៉េរិក ដែលបានបាញ់សម្លាប់លោក Qasem មេបញ្ជាកងឆ្មាំបដិវត្តន៍ដ៏ឆ្នើមរបស់អ៊ីរ៉ង់ នៅថ្ងៃទី៧មករាទីក្រុងតេហេរ៉ង់ បានធ្វើការសងសឹកដោយបាញ់មីស៊ីលជាច្រើនគ្រាប់ទៅលើមូលដ្ថានយោធាអាម៉េរិក២កន្លែង នៅក្នុងប្រទេសអ៊ីរ៉ាក់។ ដំបូងឡើយទាំងលោកដូណាល់ ត្រាំ និងមន្ទីរប៉ង់តាហ្គោន បានបដិសេធថា មិនមានទាហានអាម៉េរិកណាម្នាក់រងរបួសណោក្នុងការវាយប្រហារសងសឹកនេះទេ៕

អត្ថបទដែលជាប់ទាក់ទង