ប្រជាជនថៃនៅក្នុងទីក្រុងបាងកកមួយចំនួន បានសម្រុកនាំគ្នាតម្រង់ជួររង់ចាំលក់មាសរបស់ខ្លួន នៅក្នុងផ្សារតំបន់ Yaowarat ខណៈដែលតម្លៃមាសហក់ឡើងថ្លៃយ៉ាងខ្លាំងមិនធ្លាប់មានក្នុងរយៈពេល ៨ឆ្នាំ ចុងក្រោយនេះ

យោងតាមសារព័ត៌មាន vietnamplus ចុះផ្សាយនាព្រឹកនៅថ្ងៃទី ១៥ ខែមេសានេះ បានលើកឡើងថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ ប្រជាជនថៃនៅក្នុងទីក្រុងបាងកកមួយចំនួន បានសម្រុកនាំគ្នាតម្រង់ជួររង់ចាំលក់មាសរបស់ខ្លួន នៅក្នុងផ្សារតំបន់ Yaowarat ខណៈដែលតម្លៃមាសហក់ឡើងថ្លៃយ៉ាងខ្លាំងមិនធ្លាប់មានក្នុងរយៈពេល ៨ឆ្នាំ ចុងក្រោយនេះ។តម្លៃមាសបានឡើងថ្លៃដល់ទៅតម្លៃ ១គីឡូមាស ស្មើនឹង ១ ០៣៩ ដុល្លារ ដែលនេះគឺជាតម្លៃដ៏ថ្លៃមិនធ្លាប់មាន ចាប់តាំងពី ខែកុម្ភៈ ឆ្នាំ២០១២ មក។

លោក Jitti Tangsitpakdee ប្រធានសមាគមន៍ជួញដូរមាសថៃ បានផ្តល់ដំបូន្មានថា ប្រជាពលរដ្ឋគួរតែផ្អាក ការសម្រុកទៅលក់មាសសិន ជាការប្រសើរ ព្រោះបើពុំដូច្នោះទេ ហាងមាសជាច្រើន នឹងត្រូវបិទទ្វារបណ្តោះអាសន្ន ដោយសារតែខ្វះខាតសាច់ប្រាក់ដើម្បីបង្វិល ហើយវានឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើទីផ្សារ និង​ហាងឆេងមាស នៅពេលខាងមុខដ៏ខ្លីនេះ ៕

ប្រភព៖ vietnamplus

អត្ថបទដែលជាប់ទាក់ទង