អគ្គីភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង​ដោយសារ​មាន​អ្នក​ដុត ហើយ​ម្ចាស់ផ្ទះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ ផ្ទះ​ទុកចោល ចាក់សោ អស់​រយៈពេល​២​ខែ​មកហើយ!

(​កណ្ដាល​)៖ អគ្គីភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង​ដោយសារ​មាន​អ្នក​ដុត ហើយ​ម្ចាស់ផ្ទះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ ផ្ទះ​ទុកចោល ចាក់សោ អស់​រយៈពេល​២​ខែ​មកហើយ ដែល​ករណីនេះ​បានកើត​ឡើង នា​ថៃ្ង​ទី​១៥ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ នៅ​ចំណុច​ភូមិ​កៅ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​​សមត្ថកិច្ច​និយាយថា ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង ទំហំ​២៥​ម៉ែត្រ​គុណ​នឹង​៥០​ម៉ែត្រ ធ្វើ​អំពី​ជញ្ជាំង​ថ្ម ដំបូង​ប្រក់​ស័ង្កសី ដោយសារ​ម្ចាស់ផ្ទះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ ផ្ទះ​ទុកចោល ចាក់សោ​អស់​រយៈពេល​២​ខែ​មកហើយ​។ សម្ភារៈ​ខូចខាត​រួមមាន ឆេះ​ផ្ទះល្វែង​ចំនួន​៣​ខ្នង ឆេះ​អស់​៥០​ភាគរយ និង​សម្ភារៈ​ក្នុងផ្ទះ​មួយចំនួនទៀត​។​មូលហេតុ​ដោយសារ​មុខសញ្ញា​ឈ្មោះ​គា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​អ្នក​ដុត​។ ភ្លាមនោះ​ប៉ូលិស​ស្រុក​អង្គស្នួល បានចេញ​ប្រតិ​ប​ត្ដិ​ការសហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​បែក​ចាន ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​៦៨​នាក់ បាន​ជួយ​ពន្លត់ភ្លើង​ឆេះ នៅ​ចំណុច​ខាងលើ ដោយ​ប្រើ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​ចំនួន​២​គ្រឿង​, រថយន្ត​របស់​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចំនួន​២​គ្រឿង​, រថយន្ត​អង្គភាព​៩១១ ចំនួន​១​គ្រឿង សរុប​៥​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​៨ រថយន្ត ស្មើនឹង​៤០​ម៉ែត្រគូប ទើប​រលត់​ជា​ស្ថាពរ​នៅវេលា​ម៉ោង​១​រំលងអធ្រាត្រ​។ ក្រោយពេល​ឆេះ​ផ្ទះ​ពេល​សមត្ថកិច្ច​ទៅដល់​បានឃើញ​ឈ្មោះ​គា ដើរ​ចេញពី​កន្លែងកើតហេតុ​ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​មក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​តែម្ដង​៕

អត្ថបទដែលជាប់ទាក់ទង