អាជ្ញាធរនៅទីក្រុងមូស្គូ បានព្រមាននៅថ្ងៃនេះថា មន្ទីរពេទ្យទាំងឡាយ នៅក្នុងទីក្រុងនេះ នឹងខ្វះខាតទាំងស្រុងនូវគ្រែសម្រាប់អ្នកជំងឺ កូវីដ-១៩

(អន្តរជាតិ)៖ អាជ្ញាធរនៅទីក្រុងមូស្គូ បានព្រមាននៅថ្ងៃនេះថា មន្ទីរពេទ្យទាំងឡាយ នៅក្នុងទីក្រុងនេះ នឹងខ្វះខាតទាំងស្រុងនូវគ្រែសម្រាប់អ្នកជំងឺ កូវីដ-១៩។

ទីក្រុងមូស្គូជាក្រុងមួយ ដែលត្រូវបានកូវីដ-១៩ វាយលុកខ្លាំងជាងគេ ហើយអ្នកជំងឺជាច្រើនត្រូវបានបញ្ជូនមកមន្ទីរពេទ្យ ដែលជាហេតុធ្វើឲ្យមានការខ្វះខាតគ្រែរាប់ពាន់។

នៅក្នុងទីក្រុងនេះមានអ្នកឆ្លងជំងឺ កូវីដ-១៩ ក្នុងរយៈពេលតែ២៤ម៉ោង មានចំនួន១.៤៨៩ នាក់ ដែលធ្វើឲ្យ ចំនួនសរុបកើនដល់ ១៣.០០២នាក់ ហើយប្រជាជនក្រុងមូស្គូជាង ៦.០០០ នាក់បានជាសះស្បើយ។

សូមបញ្ជាក់ផងដែរថា ទូទាំងប្រទេស រុស្សីមានអ្នកឆ្លងជំងឺកូវីដ-១៩ជាង២០.០០០ នាក់ និងជិត២០០នាក់បានស្លាប់៕

អត្ថបទដែលជាប់ទាក់ទង