កុមារីវ័យជាង 13 ឆ្នាំម្នាក់បានបាត់ខ្លួន បន្ទាប់ពីចុះងូតទឹកលេងជាមួយ ក្រុម គ្រួសារ នៅចំណុចឆ្នេរអូរត្រេសពីក្នុងភូមិ 5 សង្កាត់លេខ 4 ក្រុងនិងខេត្តព្រះសីហនុ

(ព្រះសីហនុ)៖ កុមារីវ័យជាង 13 ឆ្នាំម្នាក់បានបាត់ខ្លួន បន្ទាប់ពីចុះងូតទឹកលេងជាមួយ ក្រុម គ្រួសារ នៅចំណុចឆ្នេរអូរត្រេសពីក្នុងភូមិ 5 សង្កាត់លេខ 4 ក្រុងនិងខេត្តព្រះសីហនុកាលពីវេលាម៉ោង១៤និង២០នាទីរសៀលថ្ងៃទី១៤មេសាឆ្នាំ២០២០។
ភ្លាមៗនោះក្រោយកើតហេតុ សមត្ថកិច្ច រួមនិងក្រុមអ្នកជួយសង្គ្រោះ ក៍ដូចជាគ្រួសារសាច់ញាតិបានតាមស្វែងរកនៅក្នុងសមុទ្រ ក្នុងនោះលោកឧកញ៉ាទៀ វិចិត្រក៍បានបញ្ជូនអូបរ័ល្បឿនលឿន២គ្រឿងជួយអន្តរាគមន៍តាមរកក្មេងស្រីរងគ្រោះដែរ។យោងតាមប្រភពព័ត៌មានបន្ថែមពីសាច់ញាតិកុមាររងគ្រោះបានឲ្យដឹងថា កុមាររងគ្រោះដែលបានបាត់ខ្លួននេះមានឈ្មោះហុនម៉េងហ័ង ភេទស្រីអាយុ 13 ឆ្នាំជាសិស្សថ្នាក់ទី 8 នៃវិទ្យាល័យហ៊ុនសែនក្រុង។ ប្រភពពីសាច់ញាតិដដែលបានបន្តថា នៅមុនកើតហេតុ ថ្ងៃទី 14 ខែមេសាឆ្នាំ 2013 នេះ ក្រុមគ្រួសាររបស់គាត់មានគ្នាប្រមាណ ជិត 20 នាក់ បានមក អង្គុយកំសាន្ត និងមុជទឹកលេងនៅចំណុច អូរត្រេះពីរ ស្ថិតក្នុង ភូមិ 5 សង្កាត់លេខ 4 ក្រុងនិងខេត្តព្រះសីហនុ។ រហូតដល់វេលាម៉ោងប្រមាណ 2រសៀល ក្រុមក្មេងក្មេងនិងដែលមានវ័យជំទង់ ដែលជាសាច់ញាតិ បានចុះងូតទឹកលេង ហើយក៏បានបាត់ខ្លួន កុមារីរងគ្រោះតែម្ដង ភ្លាមនោះ ក្រុមគ្រួសារនិងសាច់ញាតិ បានស្ទុះទៅជួយរកដែរ ប៉ុន្តែ នៅតែពុំរកឃើញនៅឡើយទេ។

ដោយឡែក បើយោងតាមប្រភពពីកុមារី ដែលបានងូតទឹកជាមួយកុមារីរងគ្រោះបានឲ្យដឹងថានៅមុនកើតហេតុពួកខ្លួនមានក្មេងប្រុសនិងក្មេងស្រីប្រមាណជាង ៥ទៅ៦ នាក់ បានចុះងូតទឹកលេងយ៉ាងសប្បាយបន្ទាប់មកក៏មានក្មេងប្រុស 2 នាក់លង់ទឹកស្រែកឲ្យជួយពេលនោះកុមារីរងគ្រោះដែលនៅក្បែរនោះ បាទដោះអាវពោង បោះទៅអោយកុមា រ៉ា រងគ្រោះ ទាំងពីរនាក់ បន្ទាប់ពីដោះហៅពងរួចហើយ ស្រាប់តែក្មេងស្រីរងគ្រោះលិចទៅក្នុងទឹកហើយបានបាត់ខ្លួនតែម្ដង។

ការបាត់ខ្លួនរបស់កុមារីរងគ្រោះ រហូតមកដល់ម៉ោងជាង៦ល្ងាចនេះទៅហើយនៅមិនទាន់រកជនរងគ្រោះឃើញនៅឡើយ បើទោះបីជាមានកិច្ចអន្តរាគមន៏រុករកយ៉ាងស្វិតស្វាញអំពីបុគ្គលិករបស់ លោក ឧកញ្ញ៉ា ទៀ វិចិត្រ ជាច្រើនម៉ោងយ៉ាងណាក្តី ប៉ុន្តែសកម្មភាពស្វែងរកសាកសពកុមារីរងគ្រោះនៅពុំទាន់បញ្ចប់នៅឡើយទេ៕

អត្ថបទដែលជាប់ទាក់ទង