អីយ៉ា! ស្ទើរតែមិនជឿនារីកូរ៉េ Yang Soo Bin មានរូបរាងស្គមជាងមុនឆ្ងាយណាស់ រហូតមើលមិនចង់ស្គាល់ បន្ទាប់ពីនាងសម្រេចចិត្តហាត់ប្រាណ និងប្រើប្រាស់ផលិតផលសម្រកទម្ងន់

កូរ៉េខាងត្បូង ៖ ប្រិយមិត្តដែលនិយមចូលចិត្តទស្សនា វីដេអូញ៉ាំអាហាររបស់ Yang Soo Bin នារីកូរ៉េដ៏ល្បី នៅលើ Youtube ម្នាក់នេះ ប្រាកដជាបានដឹងរួចមកហើយថា នាងមានរូបរាងធាត់ខ្លាំងប៉ុណ្ណា កាលពីមុន។

ជាការពិតណាស់ Yang Soo Bin ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកនិយមចូលចិត្តញ៉ាំអាហារឆ្ងាញ់ៗ រួមទាំងហ្វេនៗដែលចូលចិត្តមើល Youtube ជាប្រចាំ។ ដោយសារវីដេអូ ការញ៉ាំអាហាររបស់នាង មើលទៅពិតជាទំនងខ្លាំង អ្នកដែលទស្សនាហើយ ប្រាកដជាកូរពោះ ឃ្លានតាមនាងជាមិនខាន។

ដោយសារតែការញ៉ាំអាហារឆ្ងាញ់ៗ បែបនេះជាប្រចាំ ទើបបានជានាងមិនស្រកទម្ងន់សោះ ហើយថែមទាំងឡើងគីឡូជាងមុនទៀតផង។

អ្វីដែលធ្វើឲ្យហ្វេនៗ ស្ទើរតែមិនជឿនឹងភ្នែកនោះគឺ ពេលនេះ Yang Soo Bin មានរូបរាងស្គមជាងមុនឆ្ងាយណាស់ រហូតមើលមិនចង់ស្គាល់ បន្ទាប់ពីនាងសម្រេចចិត្តហាត់ប្រាណ និងប្រើប្រាស់ផលិតផលសម្រកទម្ងន់ដែលត្រឹមត្រូវ។

ជាក់ស្តែងថ្ងៃនេះ Yang Soo Bin បានបង្ហោះរូបភាពថ្មីមួយសន្លឹក ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលរហូតចំហមាត់គ្រប់ៗគ្នា៕

ចង់ដឹងថា តើ Yang Soo Bin ពីមុន និងបច្ចុប្បន្ននេះ មានភាពខុសប្លែកគ្នាកម្រិតណា?

តោះមកទស្សនារូបភាពចាស់ៗរបស់នាង និងរូបភាពថ្មីខាងក្រោមនេះ ៖

Yang Soo Bin កាលពីមុន

Yang Soo Bin កាលពីមុន

Yang Soo Bin កាលពីមុន

Yang Soo Bin បច្ចុប្បន្ន

Yang Soo Bin បច្ចុប្បន្ន

Yang Soo Bin បច្ចុប្បន្ន

អត្ថបទដែលជាប់ទាក់ទង