ករណីអគ្គិភ័យមួយកន្លែង បានឆាបឆេះផ្ទះកល់ចាប់ហួយមួយកន្លែងស្ទើរតែទាំងស្រុង

(ភ្នំពេញ)៖ នៅវេលាម៉ោងជិត៥ ទៀបភ្លឺឈានចូល ថៃ្ងទី១៥ ខែមេសា ឆ្នាំ២០២០ មានករណីអគ្គិភ័យមួយកន្លែង បានឆាបឆេះផ្ទះកល់ចាប់ហួយមួយកន្លែងស្ទើរទាំងស្រុង ដែលហេតុការណ៍នោះ បានកើតឡើងតាមបណ្តោយផ្លូវជាតិលេខ១ ភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

បើយោងតាមកម្លាំងសមត្ថកិច្ច បានឲ្យដឹងថាម្ចាស់រងគ្រោះមានឈ្មោះ ហៀង ណារ៉ាត់ ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ លក់ចាប់ហួយ។ លោកបានបន្ថែមទៀតថា ករណីខាងលើបង្កឡើងដោយការឆ្លងចរន្តអគ្គិសនី ។

សមត្ថកិច្ចដដែល បានបញ្ជាក់បន្ថែមទៀតថា អគ្គិភ័យនេះបានលេបត្របាក់អស់ ផ្ទះពីរល្វែងប្រក់សង្ក័សី(ទំហំ ៨.៥០ម៉ែត្រx ៨.៨០ម៉ែត្រ ) ម៉ូតូ ០២គ្រឿង ទូទឹកកក០២គ្រឿង ភេសជ្ជ: រួមទាំងសម្ភារ:លក់ដូរគ្រឿងបន្លាស់ម៉ូតូអស់ទាំងស្រុង តែពុំបណ្តាលឲ្យរាលដាលដល់អ្នកជិតខាងឡើយ។

ករណីនេះរថយន្តការិពន្លត់អគ្គិភ័យចេញអន្តរាគមន៍ចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡាន ស្មើនឹង ១៦ម៉ែត្រគូប ពន្លត់ចប់នៅម៉ោង ០៥និង៥៥នាទីព្រឹក ថ្ងៃខែឆ្នាំដដែល៕

អត្ថបទដែលជាប់ទាក់ទង