អាមេរិកកាន់តែធ្ងន់ហើយ មួយថ្ងៃសោះ ប្រកាសចំនួនអ្នកស្លាប់ ២ ២២៨ នាក់ !
សហរដ្ឋអាមេរិក បានកត់ត្រាចំនួនអ្នកស្លាប់ថ្មី ដោយសារវីរុស កូវីដ១៩ បានកើនឡើងរហូតដល់ ២ ២២៨ នាក់ ក្នុងរយៈពេលត្រឹម ២៤ ម៉ោង នេះបើតាមចំនួនបូកសរុបដោយមហាវិទ្យាល័យ Johns Hopkins University កាលពីយប់ថ្ងៃទី ១៤ ខែមេសាកន្លងទៅនេះ ។
ចំនួននេះ គឺជាចំនួនកើនឡើងខ្ពស់បំផុត ក្រោយការថតចុះអស់រយៈពេល ២ ថ្ងៃកន្លងមកនោះ ។ គិតមកទល់ពេលនេះ វីរុសកូវីដ១៩ បានឆក់យកជីវិតប្រជាជនអាមេរិកសរុបទូទាំងប្រទេសឡើងដល់ ២៦ ០៤៧ នាក់ហើយ ដែលចំនួននេះ លើសលុបជាងប្រទេសនានាទាំងអស់ ។ងាកមកចំនួនអ្នកឆ្លងក្នុងប្រទេសមហាអំណាចនេះវិញ បើតាមវិបសាយ Worldmeters បានបង្ហាញឲ្យឃើញថា ត្រឹមថ្ងៃទី១៥ ខែមេសានេះ អ្នកឆ្លងវីរុសកូវីដ១៩ក្នុងសហរដ្ឋអាមេរិកបានកើនឡើងរហូតដល់ ៦១៣ ៨៨៦ នាក់ហើយ ៕
ប្រភព៖ CNA,Worldmeters