រកឃើញទំនិញខូចគុណភាព ដាក់តាំងលក់តាមបណ្តាផ្ទះ ស្ថិតនៅសង្កាត់ស្ទឹងត្រែង ដកហូតដុតកម្ទេចចោល

ស្ទឹងត្រែង ៖ ដើម្បីសុខភាពប្រជាពលរដ្ឋ និងសុវត្ថិភាពម្ហូបអាហារ សាខាកាំកុងត្រូលខេត្តស្ទឹងត្រែង ដែលមានលោក គឹមប្រុស ជាប្រធានសាខា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានសហការជាមួយ មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានបន្តចុះផ្សព្វផ្សាយ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅតាមបណ្តាផ្ទះ លក់ទំនិញ ស្ថិតនៅសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

លោក គឹម ប្រុស ប្រធានសាខាកាំកុងត្រូលខេត្តស្ទឹងត្រែង បានឲ្យដឹងថា នៅក្នុងប្រតិបត្តិការនេះ ក្រុមការងារជំនាញ បានរកឃើញ ដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពមួយចំនួន ៤មុខ បានធ្វើកំណត់ហេតុ ដកហូតដុតកម្ទេចចោលភ្លាមៗដូចជា៖ ទឹកក្រូចដប ២៨៨ដប, អូអីឈិ ៣០ដប, មីកំប៉ុង ៥៤កំប៉ុង, នំកញ្ចប់ចំរុះ ៥៤កញ្ចប់ សរុបទាំងអស់ ២៣៤។

លោក គឹម ប្រុស ប្រធានសាខាក៏បានណែនាំដល់អាជីវករឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពី ការគ្រប់គ្រងគុណភាពសុវត្ថិភាព លើផលិតផលទំនិញ និងសេវាជៀសវាង បង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង